Man Utd នឹងសម្រេចពីអនាគត Greenwood បែបណា មុនបើករដូវកាលថ្មី
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United នឹងសម្រេចចិត្ត ចំពោះអនាគតរបស់ខ្សែប្រយុទ្ធស្លាប Mason Greenwood មុនពេលការប្រកួតបើករដូវកាលថ្មី Premier League របស់ពួកគេ ប៉ះនឹងក្រុម Wolves នៅថ្ងៃទី១៤ ខែសីហាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែសីហាឆ្នាំ២០២៣។ ការចោទប្រកាន់កម្រិតធ្ងន់ជាច្រើនករណី លើកីឡាករ Greenwood ក្នុងនោះ រួមទាំងការប៉ុនប៉ងរំលោភសេពសន្ថវៈ ត្រូវបានជម្រះនៅថ្ងៃទី០២ ខែកុម្ភៈ។ យ៉ាងណាមិញ បិសាចក្រហមបានលើកឡើងថា ពួកគេកំពុងបើកការស៊ើបអង្កេតផ្ទាល់ខ្លួន របស់ពួកគេផងដែរ។ Greenwood មិនធ្លាប់ទទួលបានការជ្រើសរើស សម្រាប់ការប្រកួតណាមួយនោះទេ ចាប់តាំងពីពេលនោះមក ហើយក៏មិនបានចូលរួមហ្វឹកហាត់ នៅទីលាន Carrington ផងដែរ។ សូមជម្រាបថា កិច្ចសន្យារបស់ Greenwood នៅក្លឹប Man United នឹងដំណើរការដល់ខែមិថុនា ឆ្នាំ២០២៥៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង
6 months ago .
121 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
6 months ago .
138 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
6 months ago .
123 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
7 months ago .
111 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
