Close
Featured-Image
Shaw : ក្លឹបគូប្រជែងមួយឈ្នះពាន ៣/​១រដូវកាល គឺជារឿងឈឺចាប់បំផុត (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែការពារស្លាបឆ្វេង Luke Shaw របស់ក្រុមបិសាចក្រហម Man. United ទទួលស្គាល់ថាការឈ្នះពានបីរបស់ក្រុមមេឃខៀវ Man. City ធ្វើឱ្យប្រិយមិត្ត និងកីឡាករគ្រប់គ្នានៅទ Old Trafford ខណៈពួកគេមានបំណងមិនឱ្យវាកើតឡើងម្តងទៀតបានទេ។គួររំលឹកថាMan.Utd បានបរាជ័យក្នុងការបញ្ឈប់ Man City ដើរទាន់ដានប្រវត្តិសាស្រ្តរបស់ពួកគេក្នុងឆ្នាំ ១៩៩៩ នៅពេលដែលម្ចាស់ជើងឯកអង់គ្លេស ២០សម័យរងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ FA Cup ក្រោមថ្វីជើងក្លឹបដែលមានមូលដ្ឋានរួមទីក្រុងManchester តែម្តង ។


ពោលក្រោយលើកពាន FA Cup និង Premier Leagueក្រុមលោក Pep Guardiola ដែលមានកីឡាករអង់គ្លេសដូចជា Jack Grealish, Phil Foden, Kyle Walker, John Stones និង Kalvin Phillip បានបន្តផ្តួល Inter Milan នៅក្របខណ្ឌ Champion league ដើម្បីលើកពាន UCL បន្ថែមទៀត។ទោះបីលើកពាន League Cup ប៉ុន្តែ Shaw បាននិយាយថា :វាឈឺចាប់ណាស់។ពួកយើងទាំងអស់គ្នាក្នុងនាមជាកីឡាករ មានអារម្មណ៍ថាវា ពិតជាលំបាកក្នុងការទទួលយក។ យើងនិងមិនអាចអនុញ្ញាតឱ្យវាកើតឡើងម្តងទៀតបានទេ។វាដល់ពេលរបស់យើក្នុង​ការចាប់​ផ្តើមបង្កើត ប្រវត្តិសាស្រ្ត សម្រាប់ក្រុម ដូច្នេះយើងមិនគួរបណ្តែតបណ្តោយអោយរឿងទាំងនេះកើតឡើងងាយស្រួលសម្រាប់ពួកគេ ការពិតក្នុងនាម​ជាកីឡាករយើងមិនអាចទទួលយកវាទៀតទេ


ក្រោយការចាកចេញរបស់ David De Gea បច្ចុប្បន្ន Shaw គឺជាកីឡាករទី១ដែលកំពុងលេងជម្រើសដំបូងអោយក្រុម Man.Utd យូរជាងគេ ក្រោយពី អតីតគ្រូបង្វឹកលោក Louis van Gaalបានផ្ទេរយកពីក្រុមSouthampton កាលពីឆ្នាំ ២០១៤ក្នុងតម្លៃ ២៧ លានផោន និងស្ថិតក្នុងវ័យ ១៨ឆ្នាំ។ កីឡាករ អន្តរជាតិអង់គ្លេសគឺជាខ្សែការពារថ្លៃបំផុតទី ៤ នៅលើពិភពលោកកំលុងពេលផ្ទេរមកកាន់ទឹកដី Old Trafford ។
ប្រភព:BBC
វីដេអូ:
Man.City vs Man.Utd (FA Cup)

Man.City vs Inter Milan( UCL)

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង