Close
Close
Ads: 88BOL
អតីតគ្រូ Barca ម្នាក់ថា គាត់សុខចិត្តជ្រើសរើសយក «Ronaldo ជាជាង Messi» ដោយសាររឿងនេះ
ទំហំអក្សរ
តូច
ធំ

បរទេស៖  អតីតអ្នកចាត់ការក្រុម Manchester United និង FC Barcelona លោក Louis van Gaal ធ្លាប់បានចែករំលែកទស្សនៈរបស់គាត់លើការជជែកដេញដោលគ្នាដែលមិនចេះចប់រវាង Cristiano Ronaldo និង Lionel Messi តើនរណាជា GOAT ។ ថ្លែង​ពី​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ អតីត​គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​បាន​សរសើរ​តារា​ឆ្នើម​ទាំង​ពីរ​រូប​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​សម័យ​កាល​របស់​ពួកគេ ប៉ុន្តែគាត់ចង់មាន Ronaldo នៅក្នុងក្រុមខ្លួនជាង Messi។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Louis Van Gaal, Cristiano Ronaldo, Lionel Messi

លោក Van Gaal បានប្រាប់ Onda Cero៖ «Messi ឬ Cristiano? កីឡាករល្អបំផុតក្នុងសម័យនេះគឺ Messi និង Cristiano Ronaldo ។ ការជ្រើសរើសរវាងពួកគេគឺពិបាក។ Ronaldo មានលទ្ធផលច្រើនជាង Messi លើពានរង្វាន់ផ្សេងៗ។ Messi មានរង្វាន់បុគ្គលច្រើនជាង ប៉ុន្តែ Ronaldo ជាកីឡាករលេងជាក្រុម។ ដូច្នេះការជ្រើសរើស ក្នុងនាមខ្ញុំជាគ្រូបង្វឹកគឺចង់បានកីឡាករជាក្រុមច្រើនជាងកីឡាករលេងបែបឯកជនភាព។ Messi អាចជាកីឡាករបាល់ទាត់ល្អបំផុត ប៉ុន្តែអ្នកត្រូវតែលេងជាក្រុម»៕

Cristiano Ronaldo joins Al-Nassr! Former Man Utd forward signs $75m per  year deal with Saudi Arabian side | Goal.com UK

Lionel Messi shocks reporter as he reveals if Argentina hadn't won World  Cup final he'd have quit there & then | Goal.com US

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31