
(បរទេស)៖ យោងតាមប្រភពគេហទំព័រ goal.com បានឲ្យដឹងថា អតីតកីឡាករក្រុមបិសាចក្រហម Manchester United លោក Odion Ighalo បាននិយាយថា «វីរបុរសរបស់ប្រទេសព័រទុយហ្គាល់ Cristiano Ronaldo បានផ្លាស់ទៅកាន់អារ៉ាប៊ីសាអូឌីតគឺដើម្បីតែប្រាក់សុទ្ធសាធជំនួសឱ្យហេតុផលផ្សេងពីនេះ»។ Ighalo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Saudi Pro League កាលពីរដូវកាលមុន ដោយគាត់លេងឲ្យក្លឹប Al-Hilal ។ ឥឡូវនេះគាត់បានអះអាងថា គាត់បានផ្លាស់ទៅកាន់ប្រទេស ដែលហ៊ានផ្តល់ប្រាក់ឈ្នួលខ្ពស់ ហើយបានទទូចថា Ronaldo ក៏ធ្វើដូចគ្នាដែរ ដោយបានចូលរួមជាមួយ Al-Nassr រួមជាមួយនឹង Benzema ក៏ផ្ទេរមកប្រទេសអារ៉ាប់ដូចគ្នា។
Ighalo វ័យ ៣៤ឆ្នាំ បាននិយាយទៅកាន់ OmaSportsTV បន្ថែមថា «កាលអ្នកនៅក្មេង អ្នកលេងបាល់ទាត់ព្រោះជាការស្រលាញ់ ដោយពីពេលមុនអ្នកមិនខ្វល់ពីលុយទេ ប៉ុន្តែនៅអាយុរបស់ខ្ញុំ ខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃអាជីពរបស់ខ្ញុំហើយ មិនដឹងថាខ្ញុំអាចលេងបានមួយ ឬពីរឆ្នាំ បន្តទៀតនោះទេ» ។ «ខ្ញុំដឹងថាវាមិនលើសពីបីឆ្នាំទេ។ ខ្ញុំលេងដោយសារការស្រលាញ់ចេញពីចិត្តពេញមួយជីវិតរបស់ខ្ញុំ ឥឡូវនេះ ខ្ញុំលេងគឺដើម្បីតែលុយ» ។ «Ronaldo រកបានប្រាក់ពលកម្ម ១០០ដងច្រើនជាងខ្ញុំ ស្ទើរពេញមួយជីវិតរបស់ខ្ញុំរួចទៅហើយ តើពិតទេគាត់មកអារ៉ាប់ព្រោះតែការស្រលាញ់បាល់ទាត់? តែបើតាមខ្ញុំដឹង គឺដើម្បីលុយទេបងប្អូន»៕

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:


