Close
Close
Ads: 88BOL
ប្រិយមិត្ត Al-Nassr សើចចំអក Cristiano Ronaldo ក្រោយចាញ់ក្លឹបអេស្បាញធ្ងន់ករ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Cristiano Ronaldo បានរងការរិះគន់ពីអ្នកគាំទ្របាល់ទាត់តាមប្រព័ន្ធអ៊ីនធឺណែតបន្ទាប់ពីបរាជ័យដ៏អាម៉ាស់របស់ Al Nassr ក្រោមស្នាដៃក្រុម Celta Vigo ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេកាលពីថ្ងៃចន្ទ ទី ១៧ខែកក្កដា ២០២៣ កន្លងទៅនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្លឹបមកពីតំបន់មជ្ឈឹមបូព៌ា Saudi Pro League ត្រូវបានក្រុមមកពីលីគកំពូលអេស្បាញ La Liga ផ្តួលក្នុងលទ្ធផល5-0 ដោយ Ronaldo លេងបាន 45 នាទីនៃការប្រកួត ខណៈដែល Marcelo Brozovic បានបង្ហាញខ្លួនជាលើកដំបូងឱ្យ Al Nassr ។


គេហទំព័រ Sportskeeda បានចុះផ្សាយថា Ronaldo និង Brozovic ទាំងពីរនាក់ត្រូវបានប្តូរចេញនៅដើមតង់ទី ២ ហើយបាត់បង់កីឡាករ​សល់ត្រឹម​តែគ្នាលេង​១០នាក់នៅនាទី៥១ ដែលធ្វើអោយAl-Nassr បានរបូត​គ្រាប់បាល់ទៅគូបដិបក្សដែលរកបានដោយកីឡាករ Gael Alonso រកបាន​គ្រាប់​បើកឆាកមុនពេល Miguel Rodriguez និង Jorgen Strand Larsen ក្នុងលទ្ធផល ៥ទល់និង០ ដោយមិនអាចតបតបាន១គ្រាប់ សោះឡើយ។Al Nassr នឹងសង្ឃឹមថានឹងទទួលបានលទ្ធផលល្អជាងនេះ នៅ​ពេលដែលពួកគេបន្តប្រកួតកំដៅសាច់ដុំមុនបើករដូវកាល​បន្ទាប់​របស់​ពួកគេ​ជាមួយនឹង​ក្រុមព័រទុយហ្គាល់ Benfica នៅថ្ងៃព្រហស្បតិ៍។
ប្រភព:sp​ortsbrief
វីដេអូ:

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31