
(បរទេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ដ៏មានឥទ្ធិពល កីឡាករ Cristiano Ronaldo គាត់បាននិយាយថា៖
«ខ្ញុំប្រាកដ ១០០% នឹងមិនត្រលប់ទៅលេងនៅក្លឹបអឺរ៉ុបវិញទេ ខ្ញុំមានអាយុ ៣៨ឆ្នាំហើយ ដោយបាល់ទាត់នៅលីគអឺរ៉ុបក៏បាត់បង់គុណភាពខ្លះដែរ ខណៈមានតែលីគ Premier League មួយគត់ ដែលនាំមុខគេទាំងអស់។ ខ្ញុំគិតថា Saudi league គឺនៅតែល្អជាងលីគ MLS។ ខ្ញុំក៏បានបើកផ្លូវឲ្យកីឡាករនៅអឺរ៉ុបផ្សេងទៀត ហ៊ានផ្ទេរមកលេងនៅលីគអារ៉ាប់ ហើយលទ្ធផលគឺថាមានកីឡាករល្បីៗជាច្រើនបានផ្ទេរមក។»
«គ្រប់ទីកន្លែងដែលរូបខ្ញុំទៅ ខ្ញុំតែងតែបង្កើតចំណាប់អារម្មណ៍ខ្ពស់ ជុំវិញពិភពលោក។» «ពួកអ្នកស្អប់ខ្ញុំ តែងតែរិះគន់ខ្ញុំចំពោះការផ្ទេរមកកាន់លីគនៅអារ៉ាប់ តែពេលនេះមានអ្វីកើតឡើង…»
«ក្នុងរយៈពេលមួយឆ្នាំខាងមុខទៀត នឹងមានកីឡាករកំពូលៗកាន់តែច្រើន ផ្ទេរមកកាន់ប្រទេសអារ៉ាប៊ីសាអូឌីត»៕

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]


