

(ព័ត៌មានបរទេស)៖ យោងតាមប្រភព goal.com ខ្សែការពារបាល់ទាត់ល្អបំផុតទាំង ៥ រូបនៅ Premier League ឆ្នាំ ២០២៣ មានដូចខាងក្រោម៖
៥). កីឡាករ Ben White ជាខ្សែការពារកណ្តាលរបស់ក្រុមកាំភ្លើងធំ Arsenal ។

៤). កីឡាករ Luke Shaw ជាខ្សែការពារស្លាបឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United ។
៣). កីឡាករ Virgil van Dijk ជាខ្សែការពារកណ្តាលហើយក៏ជាប្រធានក្រុមរបស់ក្រុមហង្សក្រហម Liverpool ។
២). កីឡាករ Kieran Trippier ជាខ្សែការពារស្លាបឆ្នើមរបស់ក្លឹប Newcastle United ។
១). កីឡាករ Trent Alexander-Arnold ជាខ្សែការពារស្លាបដ៏មានទេពកោសល្យរបស់ក្រុមហង្សក្រហម Liverpool ។

(អង់គ្លេស)៖ ក្លឹបបាល់ទាត់តោខៀវ Chelsea បានលក់អ្នកចាំទី Kepa Arrizabalaga ឱ្យទៅគូប្រជែងក្នុងលីគ Premier League គឺក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃតែ ៥លានផោន ប៉ុណ្ណេាះ ខណៈដែលទិញពីក្លឹបអេស្ប៉ាញ Athletic Bilbao មានតម្លៃថ្លៃរហូតដល់ទៅ ៧១លានផោន ឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ពេលទិញថ្លៃកប់ ពេលលក់សែនថោក! Chelsea លក់អ្នកចាំទីខ្លួន ក្នុងតម្លៃមិនគួរឲ្យជឿ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បន្ទាប់ពីចុះកិច្ចសន្យាកុងត្រារួចរាល់ Kepa បានថ្លែងថា «ខ្ញុំពិតជារីករាយខ្លាំងក្នុងការដែលមកដល់ទីនេះ។ ខ្ញុំពិតជាចាប់អារម្មណ៍ និងកំពុងទន្ទឹងរង់ចាំការប្រកួតប្រជែង ដើម្បីបង្ហាញពីគោលដៅជាមួយក្លឹបថ្មីនេះ នៅពេលបានជជែកជាមួយអ្នកចាត់ការទូទៅ លោក Mikel Arteta ដោយសុទ្ធតែស្រេកឃ្លានជ័យជម្នះដូចគ្នា»៕ ប្រភព៖ BBC



