ក្រុមគ្រួសាររបស់អតីតអ្នកចាំទីក្រុម Man. United និង Ajax លោក Edwin van der Sar បានបញ្ជាក់ថាស្ថានភាពជំងឺឈាមហូរក្នុងខួរក្បាលរបស់ បុរសសញ្ជាតិហូឡង់វ័យ៥២ឆ្នាំរូបនេះត្រលប់មកមានស្ថេរភាពដូចប្រក្រតីឡើងវិញ ប៉ុន្តែពួកគេនៅតែមានការព្រួយបារម្ភខណៈដែលេរូបគេបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសក្រូអាត។
អតីតកីឡាករជម្រើសជាតិហូឡង់បានលាលែងពីតួនាទីរបស់គាត់ជានាយកប្រតិបត្តិរបស់ Ajax កាលពីខែឧសភា បន្ទាប់ពីក្រុមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងលីកកំពូលហូឡង់ និងបានបរាជ័យទទួលកៅអីក្របខ័ណ្ឌ Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩។
ក្រោយកើតមានហេតុការណ៍នេះអតីតក្លឹប និងមិត្តរួមក្រុមរបស់គាត់ជាច្រើនបានផ្ញើរសារគាំទ្រ និង ជូនពរ Van der Sar អោយបានឆាប់ជាសះស្បើយ។
ប្រភព:BBC
ក្រុមមេឃខៀវ Manchester City និងបន្តការប្រជែង និងការពារពានក្របខណ្ឌ Premier League ដោយសម្លឹងចង់ឈ្នះជាលើកទីបួនជាប់គ្នានៅពេលដែលពួកគេធ្វើដំណើរទៅទឹកដី Craven Cottage ដើម្បីជួបជាមួយម្ចាស់ផ្ទះ Fulham ក្នុងការប្រកួតនៅវលេាម៉ោង៦និង៣០នាទីល្ងាចថ្ងៃសៅរ៍ទី១១ ឧសភា ២០២៤នេះ។ក្រុមម្ចាស់ផ្ទះមានបំណងចង់សងសឹកក្រុមម្ចាស់ជើងឯកEPL បន្ទាប់ពីពួកគេបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរដោយលទ្ធផល ៥-១ ក្នុងការប្រកួតនៅកីឡដ្ឋាន Etihad កាលពីខែកញ្ញាកន្លងទៅ។ សម្រាប់៦ប្រកួតចុងក្រោយរបស់Man.City ៦ប្រកួតមិនដែលចាញ់និងស្មើដោយឈរនៅលេខរៀងទី ២ និងមានគម្លាតពីក្រុមកំពូលតារាង Arsenal(៣៦ប្រកួត) ១ពិន្ទុ ប៉ុន្តែនៅសល់១ប្រកួតក្នុងដៃ ខណៈ ៦ប្រកួតចុងក្រោយរបស់ Fulham ឈរនៅលេខរៀងទី ១៣ ក្រោយស្មើ២ ឈ្នះ១ និង ចាញ់ ៣ខណៈ៣ប្រកួតចុងក្រោយមិនដែលឈ្នះទេ។ ១.ប្រវត្តិជួបគ្នា ជួបគ្នា១៥ដងចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួត Fulham មិនដែលឈ្នះ Man.City នោះទេ។ ២.ពត៌មានក្រុមFulham(ម្ចាស់ផ្ទះ) Harrison Reed គឺជាខ្សែបម្រើ-ការពារតែម្នាក់គត់ដែលជាក្តីកង្វល់សម្រាប់អវត្តមានបង្ហាញខ្លួនអោយក្រុមម្ចាស់ផ្ទះ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Castagne, Diop, Ream, Robinson; Palhinha, Reed; Iwobi, […]