ក្រុមគ្រួសារនៅតែបារម្ភ!ទោះស្ថានភាពជំងឺ Van De Sar ត្រលប់មកប្រក្រតីឡើងវិញ
ទំហំអក្សរ
តូច
ធំ
ក្រុមគ្រួសាររបស់អតីតអ្នកចាំទីក្រុម Man. United និង Ajax លោក Edwin van der Sar បានបញ្ជាក់ថាស្ថានភាពជំងឺឈាមហូរក្នុងខួរក្បាលរបស់ បុរសសញ្ជាតិហូឡង់វ័យ៥២ឆ្នាំរូបនេះត្រលប់មកមានស្ថេរភាពដូចប្រក្រតីឡើងវិញ ប៉ុន្តែពួកគេនៅតែមានការព្រួយបារម្ភខណៈដែលេរូបគេបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសក្រូអាត។

អតីតកីឡាករជម្រើសជាតិហូឡង់បានលាលែងពីតួនាទីរបស់គាត់ជានាយកប្រតិបត្តិរបស់ Ajax កាលពីខែឧសភា បន្ទាប់ពីក្រុមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងលីកកំពូលហូឡង់ និងបានបរាជ័យទទួលកៅអីក្របខ័ណ្ឌ Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩។

ក្រោយកើតមានហេតុការណ៍នេះអតីតក្លឹប និងមិត្តរួមក្រុមរបស់គាត់ជាច្រើនបានផ្ញើរសារគាំទ្រ និង ជូនពរ Van der Sar អោយបានឆាប់ជាសះស្បើយ។
ប្រភព:BBC
អត្ថបទទាក់ទង
1 month ago .
527 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
1 month ago .
385 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
2 months ago .
337 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
2 months ago .
580 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
