Close
Close
Ads: 88BOL
អង់គ្លេស U-២១ សម្លឹងចង់ផ្តួលអេស្បាញដើម្បីលើកពាន Euro ជាលើកទី៥
ទំហំអក្សរ
តូច
ធំ

លោក Lee Carsley គ្រូបង្វឹកយុវជនក្រុមជម្រើសជាតិអង់គ្លេសវ័យក្រោម២១ឆ្នាំ បានជំរុញឱ្យក្រុមសម្លឹងចាប់យកឱកាសរបស់ពួកគេអោយបាន​ដើម្បីយកឈ្នះក្រុមជម្រើសជាតិអេស្បាញក្នុងការប្រកួតពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបសម្រាប់ជម្រើសជាតិអាយុក្រោម ២១ឆ្នាំ​សម្រាប់ការប្រកួតនៅរាត្រីថ្ងៃ​សៅរ៍ទី៨ កក្កដា ២០២៣នេះ​វេលាម៉ោង១១យប់ ។

អតីតកីឡាករEverton និង Birmingham បានបង្ហើបប្រាប់មុនការប្រកួតនៅកីឡដ្ឋាន Batumi Arena របស់ហ្សកហ្ស៊ីដោយលើកឡើងថា: ខ្ញុំ​បាន​ព្យាយាមលើកទឹកចិត្តទោះយើងធ្វើបានល្អឬអត់ប៉ុន្តែខ្ញុំនៅតែសង្កត់ធ្ងន់ត្រង់ចំនុចដែលត្រូវចាប់ឪកាសអោយបាន​និងធ្វើអោយបានល្អប្រសើរ​បំផុត​តាមដែលអាចធ្វើទៅបាន។ខ្ញុំក៏មិនព្យាយាមដាក់សម្ពាធលើពួកគេពេកទេ តែខ្ញុំចង់អោយពួកគេលេងដោយភាពរីករាយ និង ទទួលខុសត្រូវ​ដោយ​ផ្តោត​ទៅលើ​អ្វីដែលក្រុមកំពុងតែព្យាយាមតែមិនមែនកីឡាករតែម្នាក់នោះទេ


គួររំលឹកថាក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំធ្លាប់ឈ្នះពាននេះ៤ដងរួចមកហើយមុនចាញ់អាឡឺម៉ង់ក្នុងការប្រកួតផ្តាច់ព្រ័ត្រដោយលទ្ធផល៤ទល់និង០កាលពីឆ្នាំ២០០៩។ទោះយ៉ាងណាក្រុមរបស់លោក Lee Carsley មិនទាន់បានរបូតគ្រាប់បាល់ស៊ុតបញ្ចូលទី​សូម្បី១គ្រាប់ក្នុង​ការប្រកួត​រដូវក្តៅនេះដែលមានប្រទេស Georgia និង Romania ធ្វើជាម្ចាស់ផ្ទះរួមគ្នានៅឡើយទេ។សម្រាប់អេស្បាញធ្លាប់គ្រងពាន European នេះ ៥ដង ហើយការឈ្នះចុងក្រោយគឺផ្តួលអាឡឺម៉ង់ក្នុងលទ្ធផល២ទល់និង១នៅឆ្នាំ២០១៩។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31