
លោក Lee Carsley គ្រូបង្វឹកយុវជនក្រុមជម្រើសជាតិអង់គ្លេសវ័យក្រោម២១ឆ្នាំ បានជំរុញឱ្យក្រុមសម្លឹងចាប់យកឱកាសរបស់ពួកគេអោយបានដើម្បីយកឈ្នះក្រុមជម្រើសជាតិអេស្បាញក្នុងការប្រកួតពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបសម្រាប់ជម្រើសជាតិអាយុក្រោម ២១ឆ្នាំសម្រាប់ការប្រកួតនៅរាត្រីថ្ងៃសៅរ៍ទី៨ កក្កដា ២០២៣នេះវេលាម៉ោង១១យប់ ។
អតីតកីឡាករEverton និង Birmingham បានបង្ហើបប្រាប់មុនការប្រកួតនៅកីឡដ្ឋាន Batumi Arena របស់ហ្សកហ្ស៊ីដោយលើកឡើងថា: ខ្ញុំបានព្យាយាមលើកទឹកចិត្តទោះយើងធ្វើបានល្អឬអត់ប៉ុន្តែខ្ញុំនៅតែសង្កត់ធ្ងន់ត្រង់ចំនុចដែលត្រូវចាប់ឪកាសអោយបាននិងធ្វើអោយបានល្អប្រសើរបំផុតតាមដែលអាចធ្វើទៅបាន។ខ្ញុំក៏មិនព្យាយាមដាក់សម្ពាធលើពួកគេពេកទេ តែខ្ញុំចង់អោយពួកគេលេងដោយភាពរីករាយ និង ទទួលខុសត្រូវដោយផ្តោតទៅលើអ្វីដែលក្រុមកំពុងតែព្យាយាមតែមិនមែនកីឡាករតែម្នាក់នោះទេ។
គួររំលឹកថាក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំធ្លាប់ឈ្នះពាននេះ៤ដងរួចមកហើយមុនចាញ់អាឡឺម៉ង់ក្នុងការប្រកួតផ្តាច់ព្រ័ត្រដោយលទ្ធផល៤ទល់និង០កាលពីឆ្នាំ២០០៩។ទោះយ៉ាងណាក្រុមរបស់លោក Lee Carsley មិនទាន់បានរបូតគ្រាប់បាល់ស៊ុតបញ្ចូលទីសូម្បី១គ្រាប់ក្នុងការប្រកួតរដូវក្តៅនេះដែលមានប្រទេស Georgia និង Romania ធ្វើជាម្ចាស់ផ្ទះរួមគ្នានៅឡើយទេ។សម្រាប់អេស្បាញធ្លាប់គ្រងពាន European នេះ ៥ដង ហើយការឈ្នះចុងក្រោយគឺផ្តួលអាឡឺម៉ង់ក្នុងលទ្ធផល២ទល់និង១នៅឆ្នាំ២០១៩។
ប្រភព:BBC

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]



