Close
Close
Ads: 88BOL
វីរបុរសអ្នកចាំទី Man.Utd​ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ព្រោះតែមូលហេតុ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

លោក Edwin van der Sar អតីតនាយកប្រតិបត្តិក្លឹប Ajax កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ក្នុងបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីជួបប្រទះ​បញ្ហាសុខភាពធ្ងន់ធ្ងរ​ដោយរងនូវការហូរឈាមក្នុងខួរក្បាលរបស់គាត់។អតីតអ្នកចាំទី Juventus ,Fulham, Man.Utd និង Ajax វ័យ ៥២ឆ្នាំបច្ចុប្បន្នកំពុងព្យាបាលនៅ​ក្នុងមន្ទីរពេទ្យនៅប្រទេស​ក្រូអាត។លោក Van der Sar បានលាលែងពីតួនាទីជានាយកប្រតិបត្តិរបស់ Ajax កាលពីខែឧសភា បន្ទាប់ពីក្លឹប​បញ្ចប់​រដូវកាលឈរក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងលីគហូឡង់ និងបានបរាជ័យមិនមានកៅអីលេងក្របខ័ណ្ឌ Champions League ជាលើកដំបូង​ចាប់តាំង​ពីឆ្នាំ ២០០៩ ។

ក្រោយចាកចេញពីទឹកដី Old Trafford នៅឆ្នាំ ២០១១ លោក Van De Sar បានសម្រេចចិត្តព្យួរស្បែកជើងចូលនិវត្តន៍ មុនពេលចូលរួម​ជាមួយ​ក្រុមប្រឹក្សាភិបាលដឹកនំាក្លឺប Ajax ក្នុងឆ្នាំ ២០១២ ហើយក្រោយមកបានទទួលការផ្តល់សេចក្តីទុកចិត្តអោយក្លាយជានាយកប្រតិបត្តិដឹកនាំក្លឹបនៅឆ្នាំ ២០១៦ ។

Van der Sar កីឡាករមានកំពស់ខ្ពស់ ១.៩៨ បានបង្ហាញខ្លួនចំនួន ២៦៦ ដងក្រោយត្រូវលោកតា Sir Alex Ferguson ផ្ទេរយកពីFulham នៅឆ្នាំ ២០០៥​និងបានជួយពួកគេឈ្នះ​ពាន​រ​ង្វាន់ Premier League ចំនួន ៤ ដង និង Champions League នៅឆ្នាំ ២០០៨ ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: ក្រោយបរាជ័យនៅ UCL Dortmund ចង់លួងចិត្តអ្នកគាំទ្រ តែអាចជួបភាពតានតឹងពេលជួប Wolfburg
featured image

ក្រោយបរាជ័យក្នុងក្របខ័ណ្ឌ Champions League ពាក់កណ្តាលសប្តាហ៍របស់ពួកគេជាមួយ PSG រួចមក Borussia Dortmund និងត្រូវបើកទ្វារ​កីឡដ្ឋាន Westfalenstadion ស្វាគមន៍ ក្រុមភ្ញៀវ Wolfsburg សម្រាប់ការប្រកួតក្របខណ្ឌ Bundesliga នៅរាត្រីថ្ងៃសៅរ៏នេះវេលាម៉ោង ៨យប់នេះ។បច្ចុប្បន្នBVB មាន ៨ពិន្ទុគម្លាតត្រឹមតែ១ពិន្ទុពី Wolfburgនិងកំពុងឈរនៅលេខរៀងទី ៧ ខណៈ Wolfsburg ដែលស្ថិតនៅលេខរៀងទី៦មាន៩ពិន្ទុ។ សម្រាប់ Dortmund ៤ប្រកួតចុងក្រោយគឺឈ្នះ២និងស្មើ២ ខណៈ Wolfburg ឈ្នះ៣និងចាញ់១។ ១.ប្រវត្តិជួបគ្នា Dortmund បានឈ្នះការជួបគ្នាក្នុងផ្ទះ ៥ លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវ និងមិនស្គាល់ចាញ់សោះក្នុងការជួបគ្នាក្នុងផ្ទះ ១១ លើកចុងក្រោយរបស់ពួកគេ ដោយកត់ត្រាជ័យជម្នះចំនួន ៩ លើក និងស្មើ២ដង។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Bochum អាចទប់ទល់សន្ទុះវៃលុករបស់ម្ចាស់ផ្ទះ Bayern Munich នៅរាត្រីនេះបានទេ? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ២.ពត៌មានក្រុម […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31