ខាងក្រោមនេះជាខ្សែស្លាបទាំង១០រូប ដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅលើលោក នៅក្នុងពេលខណៈពេលនេះ បើយោងតាមស្ថិតិរបស់ Transfermarkt៖
១. Vinicius Jr៖ កំពុងលេងឲ្យក្លឹប Real Madrid មានតម្លៃខ្លួន ១៥០លានអ៊ឺរ៉ូ។
២. Bukayo Saka៖ កំពុងលេងឲ្យក្លឹប Arsenal មានតម្លៃខ្លួន ១២០លានអ៊ឺរ៉ូ។
៣. Phil Foden៖ កំពុងលេងឲ្យក្លឹប Man City មានតម្លៃខ្លួន ១១០លានអ៊ឺរ៉ូ។
៤. Rodrygo៖ កំពុងលេងឲ្យក្លឹប Real Madrid មានតម្លៃខ្លួន ១០០លានអ៊ឺរ៉ូ។
៥. Rafael Leao៖ កំពុងលេងឲ្យក្លឹប AC Milan មានតម្លៃខ្លួន ៩០លានអ៊ឺរ៉ូ។
៦. Khvicha Kvaratskhelia៖ កំពុងលេងឲ្យក្លឹប Napoli មានតម្លៃខ្លួន ៨៥លានអ៊ឺរ៉ូ។
៧. Gabriel Martinelli៖ កំពុងលេងឲ្យក្លឹប Arsenal មានតម្លៃខ្លួន ៨០លានអ៊ឺរ៉ូ។
៨. Marcus Rashford៖ កំពុងលេងឲ្យក្លឹប Man Utd មានតម្លៃខ្លួន ៨០លានអ៊ឺរ៉ូ។
៩. Luis Diaz៖ កំពុងលេងឲ្យក្លឹប Liverpool មានតម្លៃខ្លួន ៧៥លានអ៊ឺរ៉ូ។
១០. Jack Grealish៖ កំពុងលេងឲ្យក្លឹប Man City មានតម្លៃខ្លួន ៧៥លានអ៊ឺរ៉ូ៕

បន្ទាប់ពីផ្តួលMan.Utd វគ្គជម្រុះក្នុងពូលពានរង្វាន់ UCL នៅពាក់កណ្តាលសប្តាហ៏ និងក្រោយបានត្រឹមចែកពិន្ទុគ្នាជាមួយ Leverkusen នៅសប្តាហ៏មុនរួចមក ក្រុម ម្ចាស់ផ្ទះ Bayern Munich និងត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena ទទួលស្វាគមន៏ក្រុមភ្ញៀវ Bochum នៅវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃសៅរ៏នេះ។ ក្រុមលោក Thomas Tuchel ចាប់ផ្តើមរដូវកាលនៅក្របខណ្ឌ Bundesliga ឈ្នះ៣និងស្មើ១ ខណៈ Bochum ស្មើ៣និងចាញ់១។ ១.ប្រវត្តិជួបគ្នា ក្រុមម្ចាស់ផ្ទះបានឈ្នះ៩លើកក្នុងចំណោមការជួបគ្នា១០លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ទល់នឹងក្រុមភ្ញៀវ ដោយរក្សាបាន Clean Sheet ចំនួន៥។Bayern Munich បានរងបរាជ័យតែមួយលើកគត់នៅលើទឹកដីខ្លួនឯងទល់នឹង Bochum។ ពួកគេរកបានយ៉ាងហោចណាស់បីគ្រាប់ក្នុងការជួបគ្នាក្នុងផ្ទះ ៥ ២.ពត៌មានកីឡាករ Bayern Munich(ម្ចាស់ផ្ទះ) ក្លឹបនៅតែបន្តអវត្តមានអ្នកចាំទី Manuel Neuer ក្រោយរងរបទួសបាក់ជើងរបស់គាត់ក្នុងគ្រោះថ្នាក់ជិះស្គីក្នុងខែមករា ខណៈកីឡាករ Raphaël Guerreiro ។ជិតត្រលប់មកវិញពីរបួសកំភួនជើង។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ulreich; Mazraoui, Upamecano, […]



