ការប្រកួតបាល់ទាត់មិនថាសម្រាប់ក្រុមជម្រើសជាតិ និង ក្លឹប គឺជាទូទៅលទ្ធផលចុងក្រោយតែងតែមានកីឡាករសំខាន់ៗមួយចំនួនបានបង្កើតកំនត់ត្រារបស់ខ្លួនដ៏ មិនគួរ ក្នុងអាជីពរបស់ពួកគេ ហើយក្នុងចំណោមកំនត់ត្រាទាំងនោះផងដែរ គឺអាចនិងមាន រឺ ក៏មិនមានរំពឹងទុកថាថាមានកីឡាករជំនាន់ថ្មីរូបណានិងអាចបំបែកបានណាស់។ ឧទាហរណ៏ជាក់ស្តែងរដូវកាល Erling Haaland ដែលបានបំបែកកំណត់ត្រាជាច្រើនក្នុងរដូវកាលដំបូងនៅលីកកំពូលអង់គ្លេសដោយក្លាយជាកីឡាករទី៦ដែលស៊ុតច្រើនជាង៤០គ្រាប់/១រដូវកាល។
ខាងក្រោមនេះជាកំនត់ត្រាបាល់ទាត់ទាំង៧ដែលកម្រនិងបំបែកបានណាស់
១.Cristiano Ronaldo
កំពូលខ្សែប្រយុទ្ធស្លាបវ័យ៣៧ឆ្នាំរូបនេះជាកីឡាករតែម្នាក់គាត់ដែលបានឈ្នះពានស្បែកជើងមាស(Golden Boot),បាល់មាស(Ballon D’or),Champion League និង ក្លឹបWorld Cup ជាមួយក្លឹបពីរផ្សេងគ្នា។
២.Pele
ទោះបីជាបានលាកចាកលោកនេះទៅហើយក្តី ប៉ុន្តែអធិរាជបាល់ទាត់សាំបាប្រេស៊ីលរូបនេះនៅតែចារទុកក្នុងប្រវត្តិសាស្រ្តក្នុងនាមកីឡាករតែម្នាក់គត់ដែលបានលើកពាន World Cup ៣សម័យកាល(១៩៥៨,១៩៦២ និង ១៩៧០)។
៣.Jose Mourinho
កំលុងពេលដឹកនាំChelsea នៅឆ្នាំ២០១៤អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានជួយអោយក្លឹបលើកពានPremier League និងបង្កើតកំនត់ត្រាCleasheet ២៥ដង ដែលមិនមានក្លឹបណានៅលីកកំពូលអង់ គ្លេសធ្វើបានដូច្នេះឡើយ។
៤.Bas Dost
Erling Haaland ត្រូវបានចាត់ទុកថាជាអធិរាជក្នុងប្រអប់នៅពេលដែលរូបគេមានឪកាសប៉ះបាល់ ក្នុងតំបន់មួយនេះ ប៉ុន្តែកាលពីប្រាំមួយឆ្នាំមុន ខ្សែប្រយុទ្ធ Bas Dost របស់ Sporting Lisbon ប៉ុន្តែកីឡាកររូបនេះមានឪកាសរកបានរហូតដល់ទៅ៤៥គ្រាប់នៅពេលដែលរូបគេមានឪកាសប៉ះបាល់៤៥ដង គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៧មក ។
៥.Lionel Messi
កំពូលខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះធ្លាប់បានបង្កើតកំនត់ត្រាល្អបំផុតនៅឆ្នាំ២០១២ ដោយស៊ុតបញ្ចូលទីបាន ៩១គ្រាប់/១រដូវកាល និងបានបំបែកកំនត់ត្រារបស់វីរបុរស អាឡឺម៉ង់ដ៏ល្បីល្បាញគឺលោកGerd Mullerដែលធ្លាប់រក៨៥គ្រាប់នៅឆ្នាំ១៩៧២។
៦.Sadio Mane
អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហមLiverpool រូបនេះធ្វើបាន Hat-trick លឿនបំផុតកំលុងពេលប្រកួតអោយSouthampton ទល់និង Aston Villa ដោយធ្វើបាន កំលុងពេលត្រឹមតែ២នាទីនិង៥៦វិនាទី។
៧.Cristiano Ronaldo
ជាថ្មីម្តងទៀតម្ចាស់ពានបាល់មាស៥សម័យក៏បានបង្កើតកំនត់ត្រាល្អបំផុតក្នុងពេលនៅជាកីឡាករReal Madrid ដោយស៊ុតបញ្ចូលទីបានមិនតិចជាង៥០គ្រាប់គិតចាប់តាំងពីរដូវកាល២០១០-២០១១ មុនពេលផ្លាស់ទៅJuventus នៅឆ្នាំ២០១៨។ Ronaldo ក៏ទើបតែនិងបង្កើតប្រវត្តិសាស្រ្តដ៏កម្រថ្មីមួយទៀតក្នុងនាមអត្តពលិកបាត់បុរសដែលបង្ហាញខ្លួនច្រើនបំផុត អោយក្រុមជម្រើសជាតិកំលុងពេលប្រកួតជាមួយឡិចថែនស្តេនកាលពីថ្ងៃព្រហស្បត្ត៏។

ការប្រកួតពានរង្វាន់ដ៍ចំណាស់របស់អង់គ្លេស FA Cup លើកទី១៤២នៅរាត្រីថ្ងៃអាទិត្យវេលាម៉ោង៩យប់រវាងក្លឹបមានមូលដ្ឋានរួមទីក្រុង Manchester ទាំងពីរ គឺ Man.City និង Man.Utd គឺជាការប្រកួតកាត់សេចក្តីពានទី៣របស់អង់គ្លេសនៅរដូវកាលនេះផងដែរ។ សម្រាប់ Man.City កំពុងសម្លឹងចង់លើកពាន ៣នៅរដូវកាលនេះ ក្រោយលើកពានEPL និងត្រៀមប្រកួត UCL វគ្គផ្តាច់ព្រ័ត្រជាមួយ Inter Milan ខណៈ Man.Utd ចង់លើកពានទី២ដើម្បីផ្តាប់ចិត្ត អ្នកគាំទ្រក្រោយលើកពាន EFL រឺ Carabao Cup នៅរដូវកាលនេះ។ ព្រមជាមួយគ្នានេះដែរ Man.City ក៏មានបំណងចង់សាងប្រវត្តិសាស្រ្តលើក ពាន FA Cup ជាលើកទី៧ ខណៈ Man.Utd ក៏ចង់ឈ្នះពានមួយនេះជាលើកទី១៣ ផងដែរ។ អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹប Leeds United បញ្ជាក់ពីការចាកចេញរបស់គ្រូបង្វឹកលោក Sam Allardyce សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Man […]
