
David de Gea បានក្លាយជាកីឡាករដែលអាចផ្ទេរទៅកាន់ក្លឹបដទៃដោយគ្មានតម្លៃខ្លួន(Free Transfer) ពោលគឺចាប់តាំងពីកុងត្រា របស់អ្នក ចាំទីដៃស្អិតរូបនេះផុតកុងត្រានាទឹកដី Old Trafford កាលពីចុងខែមិថុនាកន្លងទៅ ។ក្លឹបយក្សអារ៉ាប៊ីសាអូឌីត Al Nassr ត្រូវបានគេជឿថាកំពុងសម្លឹងចង់បានអ្នកចាំទីអេស្បាញវ័យ ៣២ ឆ្នាំ រូបនេះមករួមក្រុមដោយរូបគេមានឪកាស ចាប់ដៃគូជាមួយអតីតមិត្តរួមក្រុមគឺកំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo យោងតាមការចុះផ្សាយរបស់គេហទំព័រ Goal។
ការពិតអនាគតរបស់អតីតយុវជនថ្នាល At.Madrid ជាមួយក្រុមជើងឯកអង់គ្លេស២០សម័យបានជួបនិងភាពមិនច្បាស់លាស់ ក្រោយការចរចារបន្តកុងត្រាថ្មីត្រូវបរាជ័យស្របពេលក្រុមលោក Erik Ten Hag ត្រូវបានរាយការណ៍ថាកំពុងបង្កើនការចរចារនាំយកអ្នកចាំទីAndre Onana ពីក្លឹប Inter Milan សម្រាប់កីឡាករសញ្ជាតិកាមេរូនរូបនេះ។
De Gea បានចំណាយពេលជាងមួយទសវត្សរ៍នៅ Old Trafford ក្រោយផ្ទេរពីកីឡាដ្ឋាន Wanda Metropolitano របស់ At.Madrid មក Man.United ក្នុងឆ្នាំ ២០២១ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅគឺលោក Sir Alex Ferguson ។កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញខ្លួនជាង ៥០០ ប្រកួតសម្រាប់ក្លឹប និងជាផ្នែកមួយនៃក្រុមដែលបានឈ្នះពានរង្វាន់ Premier League ចុងក្រោយក្នុងរដូវកាល ២០១២-២០១៣។
ប្រភព:Goal
វីដេអូ:

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]


