

Cardiff City ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA បញ្ជាឱ្យបង់ប្រាក់ឱ្យក្លឹបបារាំង Nantes នូវសមតុល្យជុំវិញការផ្ទេរកីឡាករ Emiliano Sala ដែលបានជួបគ្រោះអកុសលស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ មុនពេលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនបង្ហាញវត្តមានលេងឱ្យក្រុមដែលមានមូលដ្ឋាននៅប្រទេសវេលស៍។
ប្រភពពីBBCបានបន្តចុះផ្សាយថាក្លឹបដែលកំពុងលេងនៅក្របខណ្ឌ Championship ត្រូវបង់ប្រាក់ប្រមាណ ១១ លានអឺរ៉ូ ស្មើនិង(៩,៤៥ លានផោន)បើទោះបីជាកិច្ចសន្យា ផ្ទេរកន្លងមកមានចំនួន១៧ លានអឺរ៉ូដែលបានព្រមព្រៀងគ្នារវាងក្លឹប។Cardiff City មានជម្លោះជាមួយ FC Nantes ជុំវិញតម្លៃផ្ទេរ ចាប់តាំងពីការស្លាប់របស់ខ្សែប្រយុទ្ធវ័យក្មេងក្នុងខែមករា ឆ្នាំ ២០១៩ នៅពេលយន្តហោះឯកជនបានដឹក Sala ពីបារាំងទៅកាន់ប្រទេសវែលបានធ្លាក់ចូលក្នុងសមុទ្រមួយក្បែរចក្រភពអង់គ្លេស។
ជាមួយគ្នានេះ រដ្ឋអាជ្ញាបារាំងបានបញ្ជាក់ថា បុគ្គលិកជាច្រើននាក់របស់ FC Nantes ត្រូវបានចាប់ខ្លួននោះគឺជាផ្នែកមួយនៃការស៊ើបអង្កេតលើការលាងលុយកខ្វក់ និងការក្លែងបន្លំពន្ធ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកគ្រប់គ្រងក្លឹប FC Nantes អគ្គនាយករងរបស់គាត់ និងមនុស្សពីរនាក់ រួមទាំងភ្នាក់ងាររបស់កីឡាករម្នាក់ ត្រូវបានដាក់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស ប៉ុន្តែត្រូវបានដោះលែងដោយរង់ចាំការស៊ើបអង្កេត។
ប្រភព:BBC
វីដេអូ


Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]


