

ក្រុមបិសាចក្រហមMan.Utd បានបោះជំហ៊ានបន្តទៅមុខមួយថ្មីទៀតដើម្បីបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់Top-៤ ជាមួយនិងការបើកទ្វារកីឡាដ្ឋានOld Trafford ទទួលភ្ញៀវ Aston Villa សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង ៨យប់។
២៥ប្រកួតចុងក្រោយនៅផ្ទះខ្លួនឯងMan.Utdរក្សាកំនត់ត្រាមិនដែលចាញ់ទេ និងរបូតគ្រាប់បាល់តែ៨គ្រាប់ប៉ុណ្ណោះ ទោះយ៉ាងណា Aston Villa ឈ្នះតែ១លើកគត់នៅពេលធ្វើដំណើរទៅសួរសុខទុក្ខ Man.Utd នៅ Old Trafford ពោលគឺកាលពីរដូវកាលចាស់។ទោះយ៉ាងណាលោក Unai Emery មានបំណងចង់បានលទ្ធផលល្អពេលដឹកនាំក្រុមលើកដំបូងមកកាន់ទឹកដី Old Trafford ខណៈ Man.Utd ហាក់ថមថយទម្រង់លេងក្រោយស្មើ Tottenham នៅការប្រកួតកាលពីពាក់កណ្តាលសប្តាហ៍។
១.៦ប្រកួតចុងក្រោយស្មើ២ឈ្នះ៣ចាញ់១សម្រាប់ Man.Utd ខណៈ Aston Villa ឈ្នះ៥ស្មើ១។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Man.Utd
De Gea; Wan-Bissaka, Lindelof, Shaw, Dalot; Casemiro, Eriksen, Fernandes; Antony, Rashford, Sancho
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Aston Villa
Martinez; Young, Konsa, Mings, Alex Moreno; Dendoncker, Douglas Luiz, McGinn, Buendia, Ramsey; Watkins
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូទាំងពីរនេះគឺ Man.Utd ១:១ Aston VIlla
ប្រភព:Sportsmole &Whoscored


អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man.Utd លោក Ruben Amorim បើមិនមានអ្វីប្រែប្រួលនោះទេ រូបលោកនឹងមិនដាក់បញ្ចូលកីឡាករបួននាក់ចូលរួមជាមួយក្រុមក្នុងដំណើរទៅធ្វើការប្រកួតទេសចរណ៍កំដៅសាច់ដុំ មុនបើករដូវកាល របស់ Manchester United នៅសហរដ្ឋអាមេរិកនោះឡើយ។ កំលុងពេលបង្កើនការផ្ទេរយកកីឡាករឆ្នើមៗមកពង្រឹងក្រុមអតីតគ្រូបង្វឹក Sporting CP កំពុងបង្កើនប្រសិទ្ធិភាពការងារបញ្ចប់ការផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ពី Wolver និង បន្តការចរចារផ្ទេរយក Bryan Mbuemo ពីក្រុម Brentford បន្តទៀត។ ផ្ទុយទៅវិញមានកីឡាករ ៤រូបដែលរូបលោកនិងមិនដាក់បញ្ចូលឈ្មោះសម្រាប់ដំណើរការប្រកួតមិត្តភាពនោះឡើយ និងកំពុងត្រូវបានភ្នាក់ងារជាតំណាងរបស់ពួកគេសម្លឹងរកក្លឹបថ្មីបណ្តើរៗហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ឆ្នាំមុនថាអត់បានទិញ!តែឆ្នាំនេះមិនទាន់ស្កប់ទេ Liverpool ចង់បានកីឡាករម្នាក់ទៀតពីក្លឹបរួមលីក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.Alejandro Garnacho ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីនត្រូវបានក្លឹប Chelsea ចាប់អារម្មណ៍ ខណៈជើងឯក SerieA Napoli ធ្លាប់បានដេញថ្លៃទឹកប្រាក់ប្រមាណ៤៥លានផោនតែត្រូវ Man.Utd បដិសេធ។ ២.Jadon Sancho Chelsea បានបដិសេធនូវឱកាសក្នុងការចុះហត្ថលេខាក្នុងតម្លៃ ២៥ […]


