Close
Close
Ads: 88BOL
ម្ចាស់ផ្ទះ Roma ត្រៀមទទួល AC.Milan ដែលកំពុងឡើងជើងខ្លាំង
ទំហំអក្សរ
តូច
ធំ

Roma និងត្រូវបើកទ្ចារកីឡាដ្ឋាន Stadio Olimpico ទទួលក្រុមជើងខ្លាំង AC.Milan សម្រាប់ការប្រកួតក្របខណ្ឌ SerieA នៅវេលាម៉ោង ១១យប់ថ្ងៃសៅរ៏នេះសម្រាប់ការប្រកួតសប្តាហ៍ទី៣២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Roma កំពុងឈានមុខក្នុងការបញ្ចប់រដូវកាលចំណាត់ថ្នាក់Top-៤ ក្រោយឈ្នះ ២ប្រកួតជាប់ៗគ្នាចុងក្រោយ និងមានកំនត់ត្រាធ្វើ បានCleansheet ៧ដងក្នុងចំណោមការប្រកួតសរុប៨លើកនៅរដូវកាល២០២៣នេះ ខណៈ​AC.Milan ធ្វើបាន Cleansheet ៣ដងក្នុងចំណោម៤លើកចុងក្រោយនៅSerieA។ទោះយ៉ាងណា AC Milan បានឈ្នះ ៤ លើកក្នុងចំណោម ៦ ប្រកួតចុង​ក្រោយ​របស់ពួកគេជាមួយនឹងក្រុម AS Roma ក្នុងក្របខ័ណ្ឌ Serie A។

១.៦ប្រកួតចុងក្រោយរបស់Roma គឺឈ្នះ៣និងចាញ់៣ ខណៈAC.Milan ឈ្នះ២ស្មើ៣និងចាញ់១
២.ជម្រើស១១នាក់ដំបូងសម្រាប់ Roma
Patricio; Mancini, Kumbulla, Ibanez; Zalewski, Cristante, Matic, Spinazzola; Pellegrini, El Shaarawy; Belotti
​ (ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-១-២)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ AC.Milan
Maignan; Calabria, Kjaer, Tomori, Hernandez; Tonali, Krunic; Diaz, Bennacer, Leao; Giroud
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Roma ១:១ AC.Milan
ប្រភព:Sportsmole

អត្ថបទទាក់ទង
  • Sponsor By 88BoL