Close
Featured-Image
Crystal Palace ត្រៀមទទួលភ្ញៀវ West Ham បន្ទាប់ពីទទួលលទ្ធផលមិនល្អរៀងខ្លួន
ទំហំអក្សរ
តូច
ធំ

ក្រុមស្ទាំងខៀវ Crystal Palace និង ​ត្រូវបើកទ្វារកីឡាដ្ឋាន​ Selhurst ទទួលក្រុមញញួរធំ West Ham នៅវេលាម៉ោង ៦: ៣០​នាទី យប់ថ្ងៃសៅរ៏័នេះ។

ការឈ្នះបីលើកជាប់ៗគ្នាបន្ទាប់ពីលោក Roy Hodson ​ចូលមកដឹកនាំ​បានជម្រុញអោយ Crystal Palace ឃ្លាតឆ្ងាយពីគ្រោះ ថ្នាក់ ប៉ុន្តែមួយពិន្ទុពីការប្រកួតពីរលើកចុងក្រោយ និងគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទី បង្ហាញថាពួកគេធ្លាក់ទម្រង់លេងបន្តិចហើយ។ទោះយ៉ាងណា Crystal Palace មិនទាន់មានសុវត្ថិភាពនៅឡើយទេ ហើយមានគម្លាតត្រឹមតែប្រាំបីពិន្ទុប៉ុណ្ណោះ ។ក្រុម West Ham ស្ថិត​នៅ​ពី​ក្រោយ​ក្រុម Palace ត្រឹម​តែ​បី​ពិន្ទុ​ប៉ុណ្ណោះ ហើយ​មាន​ប្រាំ​ពិន្ទុ​ពី​តំបន់​កាត់ចោល។ West Ham មានប្រវត្តិធ្លាប់ផ្តួល Crystal Palace ២លើកចុងក្រោយដូច្នេះការប្រកួតនេះ ក្រុមលោក David Moyes សង្ឃឹមថានិងធ្វើបានល្អ ក្រោយមិនដែល ចាញ់៥ប្រកួតចុងក្រោយបែជាជាមកបរាជ័យ ក្នុងផ្ទះជាមួយ Liverpool។

១.៦ប្រកួតចុងក្រោយរបស់ Crystal Palaceគឺឈ្នះ៣ស្មើ២និងចាញ់១ ខណៈ West Ham ឈ្នះ៣ស្មើ២និងចាញ់១ដូចគ្នា។
២.ជម្រើស១១នាក់ដំបូងសម្រាប់Crystal Palace
Johnstone; Ward, Andersen, Guehi, Mitchell; Schlupp, Doucoure, Eze; Olise, Edouard, Ayew
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ West Ham
Fabianski; Kehrer, Aguerd, Zouma, Emerson; Soucek, Rice; Bowen, Paqueta, Fornals; Ings
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៤.លទ្ធផលទស្សន៏ទាយសម្រាប់ក្រុមទំាងពីរនេះគឺ Crystal Palace ១:២ West Ham
ប្រភព:sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ)
featured image

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង