(ភ្នំពេញ)៖ កម្ពុជា ដែលជាប្រទេសរៀបចំព្រឹត្តិការណ៍កីឡាចម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នេះ បានកំពុងបង្ហាញពីបដិសណ្ឋារកិច្ចយ៉ាងល្អក្នុងការទទួលស្វាគមន៍ប្រតិភូ ក៏ដូចជាអត្តពលិកមកពី ១០ប្រទេសក្នុងតំបន់ ក្នុងការប្រជែងមេដាយនាដើមខែក្រោយនេះ។
តួយ៉ាងនៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសានេះ ភ្នាក់ងារអង្គភាពព័ត៌មានបានចុះទៅផ្តិចយករូបភាពផ្ទាល់ពីអាហារ អមទៅដោយទីតាំងទទួលទានដ៏គួរឲ្យទាក់ទាញផងដែរ ក្នុងការទទួលស្វាគមន៍ក្រុមកីឡាបាល់ទាត់ ដែលបានធ្វើដំណើរមកដល់កម្ពុជាជាបន្តបន្ទាប់ ដ្បិតប្រភេទកីឡាបាល់ទាត់ វិញ្ញាសាផ្នែកបុរសនៅ SEA Games 2023 ត្រូវប្រកួតមុនគេ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសាស្អែកនេះតទៅហើយ។

បរទេស៖ យោងតាមអ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal បានបើកការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែការពារក្រុមមេឃខៀវ Manchester City គឺកីឡាករ Joao Cancelo ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានឆ្លងកាត់រដូវកាលដ៏លំបាកមួយដែលបានចំណាយមួយមួយរយៈ បន្ទាប់ពីត្រូវបានខ្ចីជើងទៅឲ្យក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងខែមករាកន្លងទៅ ក្រោយបាត់បង់តំណែងក្នុងជម្រើសដំបូងនៅ Man City។ កីឡាករ Joao Cancelo បានជួយក្រុម Bayern ឈ្នះជើងឯក Bundesliga លើកទី ១១ ជាប់ៗគ្នា។ ក្លឹប Bayern មានជម្រើសក្នុងការធ្វើកិច្ចសន្យាខ្ចីជើង Cancelo ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៦១លានផោន ខណៈនេះ Cancelo ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ដោយ Manchester City លេងបានល្អទាំងខ្សែការពារឆ្វេង និងខ្សែការពារស្តាំ។ អ្នកជំនាញការផ្ទេរលោក Romano ឥឡូវនេះគាត់បានបញ្ជាក់ថាក្រុមកាំភ្លើងធំបានធ្វើការទំនាក់ទំនងលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមកាំភ្លើងធំ Arsenal បានបើកការពិភាក្សា ដើម្បីចុះហត្ថលេខាលើខ្សែការពារ […]

