សុីហ្គេម: ក្រុមបាល់ទាត់ជម្រើសជាតិបុរសនឹងត្រូវមានបេសកម្មធ្វើការប្រកួតលើវិញ្ញាសុីហ្គេមមុនវិញ្ញាសារដទៃទៀត ដោយត្រូវប៉ះក្រុមទីម័រខាងកើត ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៣ ដោយអ្នកគាំទ្រត្រូវអនុញ្ញាតឲ្យចូលទស្សនាដោយឥតគិតថ្លៃ ។ យ៉ាងណាមិញលោក Keisuke Honda ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិធ្វើការអះអាងថា «ការប្រកួតដំបូងគឺតែងតែពិបាកបំផុតជាងការប្រកួតផ្សេងទៀត។ ថ្ងៃស្អែក តុល្យភាពរវាងការប្រុងប្រយ័ត្ន និងភាពក្លាហាននឹងមានសារៈសំខាន់ ប៉ុន្តែទោះជាយ៉ាងណា វានឹងក្លាយជាការប្រកួតដ៏លំបាកមួយ។»
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សគួរបញ្ជាក់ផងដែលថា លោក Keisuke Honda នឹងបំពេញបេសកម្មជាលើកចុងក្រោយរបស់ខ្លនជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា នៅព្រឹត្តិការណ៍សុីហ្គេមលើកទី៣២នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយគាត់បានលាលែងពីតំណែងបន្ទាប់ពីចប់ព្រឹត្តិការណ៍ដោយជំនួសវិញដោយលោក Felix dalmas ដែលជាអតីតគ្រូជំនួយរបស់លោក Honda ។