

ក្រុមមាន់ខ្នាយមាសTottenham និងត្រូវបើកទ្វារកីឡាដ្ឋាន London Stadium ទទួលក្រុមបិសាចក្រហម Man.Utd នៅវេលាម៉ោង ២:១៥នាទី ឈានចូលថ្ងៃសុក្រស្អែកនេះសម្រាប់ការប្រកួតក្របខណ្ឌ Premier League។ ក្រុម Tottenham នៅមិនទាន់
រកបានគ្រូបង្វឹកអចិន្រ្តៃយ៏នៅឡើយទេ ក្រោយបញ្ចប់តំណែងគ្រូបង្វឹកបណ្តោះអាសន្ន Cristian Stellini បន្ទាប់ពីបរាជ័យ ពេលចាញ់ Newcastle ៦ ទល់និង១នៅសប្តាហ៏មុន ខណៈលោក Ryan Mason ចូលមកដឹកនាំបណ្តោះអាសន្ននៅពេលនេះ។
បរាជ័យ២ប្រកួតចុងក្រោយធ្វើអោយ Tottenham មានគម្លាត៦ពិន្ទុពីចំណាត់ថ្នាក់Top-៤ខណៈហានិភ័យបរាជ័យទល់និង Man.Utd និងមិនមែនជារឿងគួរភ្ញាក់ផ្អើលនោះឡើយ ដោយសារតែ Man.Utd មានប្រវត្តិមិនដែលចាញ់ ៤ដងចុងក្រោយពេល ជួបTottenham ហើយការប្រកួតចុងក្រោយគឺMan.Utd បានផ្តួល Tottenham ២:០ នៅខែតុលា ២០២៣សម្រាប់ក្របខណ្ឌ EPL នាទឹកដី Old Trafford។
១.៦ប្រកួតចុងក្រោយសម្រាប់ Tottenham នៅក្របខណ្ឌ Premier League គឺស្មើ២ ឈ្នះ២ និងចាញ់២ រីឯ Man.Utd វិញ គឺឈ្នះ៤ ស្មើ១ និងចាញ់១។
២.ជម្រើស១១នាក់ដំបូងសម្រាប់Tottenham អាចនិងចូលលេង
Forster; Romero, Dier, Davies; Porro, Hojbjerg, Skipp, Perisic; Kulusevski, Kane, Son
(ទម្រង់លេងអាចនិងប្រើប្រាស់៣-៤-២-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Man.Utd អាចនិងចូលលេង
De Gea; Wan-Bissaka, Lindelof, Maguire, Shaw; Eriksen, Casemiro, Sabitzer; Antony, Martial, Rashford
(ទម្រង់លេងអាចនិងប្រើប្រាស់៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Tottenham ១:៣ Man.Utd
ប្រភព:whoscored&sportsmole


Arsenal បានស្ថិតយ៉ាងកៀកក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting CP មករួមក្រុមជាផ្លូវការណ៍ខណៈការចរចាររវាងអាណាព្យាបាលក្លឹបធំទាំងពីរហាក់ដូចជាកំពុងឆ្ពោះទៅរកច្រកចេញបន្ទាប់ពីក្លឹបយក្សព័រទុយហ្គាល់បានកំពុងពិចារណាលើសំណើរខណៈតម្លៃខ្លួនផ្តាច់កុងត្រារបស់គេគឺប្រមាណ ៨៥លានផោន ស្របពេលសាម៉ីខ្លួនត្រូវបានប្រភពពត៌មានចុះផ្សាយថាបានព្រមព្រៀងត្រៀមចុះហត្ថលេខារយៈពេល៥ឆ្នាំ។Gyokeres កីឡាករវ័យ ២៧ ឆ្នាំសញ្ជាតិស៊ុយអ៊ែតរូបនេះបានក្លាយជាគោលដៅអាទិភាពផ្ទេរសម្រាប់ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងជើងខណៈ Benjamin Sesko របស់ក្លឹប RB Leipzig ក៍ជាគោលដៅរួមដូចគ្នា ។អត្ថបទកំពុងចាប់អារម្មណ៍៖ អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកផងដែរថា ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Ruben Amorim និងធ្លាប់បង្វឹកGyokeres មិនបានក្លាយជាទីចាប់អារម្មណ៍សម្រាប់អតីតកីឡាករ Coventry រូបនេះចង់រួមការងារជាមួយរូបគេជាលើកទីពីរនោះទេបន្ទាប់ពីសាម៉ីខ្លួនបានបដិសេធសំណើរកាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ ។មួយវិញទៀតតែកីឡាករមានកំនត់ត្រារកបានគ្រាប់បាល់ ៩៧គ្រាប់ក្នុង១០២ប្រកួតគិតចាប់តាំងពីឆ្នាំ២០២៣មក មានបំណងចង់លេងអោយក្លឹបដែលមានកៅអីលេងនៅទ្វីបអឺរ៉ុប និង មើលមិនឃើញពីចំណុចច្បាស់លាស់ក្រោមការដឹកនាំ និង ចក្ខវិស័យរបស់សហម្ចាស់ក្លឹបលោក Sir Jim Ratcliffe’s នោះទេ។ ប្រភព:Football.london&Goal វីដេអូ:


