Close
Close
Ads: 88BOL
Pep ថា ឱកាសប្រជែងពាន Premier League ស្ថិតក្នុងដៃហើយ ក្រោយបំបាក់ Arsenal
ទំហំអក្សរ
តូច
ធំ

(មេនឆេស្ទើ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បានចាត់ទុកថា ឱកាសការពារពានលីគអង់គ្លេស Premier League បានកំពុងស្ថិតក្នុងដៃមេឃខៀវវិញហើយ ក្រោយយកឈ្នះក្រុមកំពូលតារាង Arsenal ៤-១ នាយប់មិញនេះ។

អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ធ្វើការសម្រេចចិត្តលើករណីរបស់ Mason Greenwood
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man City បានយកឈ្នះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៤ទល់នឹង១ នៅកីឡដ្ឋាន Etihad របស់ខ្លួននោះ ធ្វើឲ្យពួកគេបន្ថយគំលាតកំពូលតារាងមកនៅត្រឹម ២ពិន្ទុប៉ុណ្ណោះវិញពីពិន្ទុសរុប ៧៥ទល់នឹង៧៣ គ្រាដែលពួកគេ (City) នៅសល់ ២ប្រកួតក្នុងដៃថែមទៀត។

សម្រាប់ ៧ប្រកួតក្នុងលីគដែលនៅសល់របស់ Man City មុនបិទរដូវកាលនេះ ពួកគេត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Fulham នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ មុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវញញួរធំ West Ham United និង Leeds United វិញម្តង។

ដូចគ្នានោះដែរ លោក Pep បានលើកឡើងក្រោយចប់ការប្រកួតដែលទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរថា «នៅពេលនេះឱកាស គឺស្ថិតក្នុងដៃពួកយើងហើយ យើងនឹងមិនឲ្យបាត់បង់នោះទេ។ ៣ប្រកួតបន្ទាប់ នឹងបញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលពួកយើងចង់ធ្វើ ដ្បិតពួកយើងនៅបន្តដេញតាមពីក្រោយ Arsenal នៅឡើយ។ វាមិនងាយស្រួលឡើយសម្រាប់យើង ក៏ប៉ុន្តែឆ្លងកាត់ពី ១ប្រកួតទៅ ១ប្រកួត យើងនឹងឃើញថាមានអ្វីកើតឡើង»។

នៅចាំបានថា កាំភ្លើងធំ Arsenal ដែលកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដូចគ្នា គឺលោក Mikel Arteta ជាក្រុមវ័យចំណាស់ដែលធ្លាប់ឈ្នះពាន Premier League បាន ៣សម័យកាលផងដែរ ដោយឈ្នះដំបូងក្នុងឆ្នាំ១៩៩៧-១៩៩៨ និងចុងក្រោយក្នុងឆ្នាំ២០០៣-២០០៤ គ្រាដែល City ធ្លាប់ឈ្នះបាន ៦ដង និងឈ្នះដំបូងក្នុងឆ្នាំ២០១១-២០១២ និងឈ្នះ ២រដូវកាលចុងក្រោយជាប់ៗគ្នាផងដែរក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Leicester City នឹងបាត់បង់កីឡាករ ៧នាក់ ក្នុងខែមិថុនានេះ
featured image

(អឺរ៉ុប)៖ កីឡាករ ៧នាក់របស់ក្លិប Leicester City និងចាកចេញក្រោយកិច្ចសន្យាផុតកំណត់ ក្នុងខែមិថុនានេះ, បើយោងតាមប្រភពផ្លូវការពីក្លិប ហើយត្រូវបានចុះផ្សាយដោយ Reuter នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងម្នាក់ ដែលប្រកបអាជីពនៅលីគ MLS សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លិប Leicester City បានជ្រុះចេញពីលីគកំពូលអង់គ្លេស Premier League នារដូវកាល ២០២២-២៣ ត្រលប់ទៅលេងនៅលីគទី២ Championship នាមជាក្រុមជើងឯកលីគកំពូល ២០១៥-១៦។ កីឡាករ ៧នាក់រូមមាន Youri Tielemans, Caglar Soyuncu, Daiel Amartey, Nampalys Mendy, Ryan Bertrand, Ayuze Perez និង Tete ដែលជាកីឡាករនិងចាកចេញពីក្លិប ដ្បិតប្រធានក្រុម Jonny […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL