Close
Featured-Image
West Ham មានប្រវត្តិល្អក្នុងផ្ទះខណៈ Liverpool ចង់ផ្តួលម្ចាស់ផ្ទះដើម្បីបន្តក្តីសង្ឃឹម Top-៤
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះញញួរធំ West Ham និងត្រូវបើកទ្វារកីឡាដ្ឋានLondon Stadium ទទួលភ្ញៀវ ហង្សក្រហមLiverpool នៅវេលា ម៉ោង ១:៤៥នាទិ ឈានចូលថ្ងៃព្រហស្បត្ត៍ស្អែកនេះ។

West Ham មិនស្គាល់ចាញ់សោះសម្រាប់ ៣ ប្រកួតចុងក្រោយ ដោយឈ្នះពីរដងក្នុងការប្រកួតនោះ បន្ទាប់ពីឈ្នះ ៤-0 លើគូប្រជែងដែលប្រឈមនិងការកាត់ចោល Bournemouthនិងមានប្រាំមួយពិន្ទុឃ្លាតពីតំបន់កាត់​ចោលអាច​អោយ​ក្រុម​ញញួរធំ មានដង្ហើមដកបានស្រួលបន្តិច។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទោះយ៉ងាណាLiverpool មិនបានបោះបង់ឪកាសតាមប្រម៉ាញ់ចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ឡើងវិញបានទេក្រោយផ្តួល Nottingham Forest ក្នុងលទ្ធផល ៣-២ និងមានគម្លាតត្រឹមតែ៩ពិន្ទុពីក្រុម Top-៤។ ក្រុម West Ham បានចាញ់តែ​ម្នាក់គត់ក្នុងចំណោម ៩ប្រកួតចុងក្រោយនៅឯកីឡដ្ឋាន London Stadium ក្នុងលទ្ធផល៥-១ ក្រោមថ្វីជើង Newcastle។
ទោះយ៉ាងណាLiverpoolធ្លាប់ផ្តួល West Ham ៦ប្រកួតក្នុងចំណោម៧ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌជាមួយ West Ham។
១.៦ប្រកួតចុងក្រោយរបស់ West Ham នៅក្របខណ្ឌ Premier League គឺឈ្នះ៣ស្មើ២ និង ចាញ់១ ខណៈ Liverpool ស្មើ​២ឈ្នះ២និងចាញ់២។
២.ជម្រើស១១នាក់ដំបូងសម្រាប់ West Ham អាចនិងចូលលេង Fabianski; Coufal, Zouma, Aguerd, Cresswell; Soucek, Rice, Paqueta; Bowen, Antonio, Benrahma
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤​-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Liverpool អាចនិងចូលលេង Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Fabinho, Henderson; Salah, Nunez, Jota
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤​-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូទាំងពីរនេះគឺ West Ham ២:២ Liverpool
ប្រភព:whoscored & sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ»
featured image

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង