

អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Wayne Rooney ជឿជាក់ថា យុគសម័យប្រកួតប្រជែងរបស់អធិរាជបាល់ ទាត់ Lionel Messi និង Cristiano Ronaldo បានឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីរយៈពេល២ទសវត្សមកនេះ។ វីរបុរសដែលរកគ្រាប់បាល់បានច្រើនបំផុត របស់ក្រុមបិសាចក្រហម Man.Utd លោកWayne Rooney បានលើកឡើងថាខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមមេឃខៀវ Man.City គឺពិតជាបេក្ខភាពដ៏ស័ក្តសមដែលនិងស្នងតំណែង Lionel Messi និង Cristiano Ronaldo យ៉ាងពិតប្រាកដ។
Rooney បច្ចុប្បន្នកំពុងដឹកនាំក្លឹប DC Unitedនៅលីកកំពូឡអាមេរិក MLS បន្តថាៈ មិនថាអ្នកគាំទ្រនៅតែចូលចិត្ត តារាឆ្នើមទាំងពីរ(Messi & Ronaldo)ប៉ុណ្ណានោះទេ ប៉ុន្តែមិនមែនជារឿងចម្លែកទេ បច្ចុប្បន្នHaaland គឺជាកីឡាករ បាល់ទាត់ ល្អបំផុតនៅលើភពផែនដីនាពេលបច្ចុប្បន្ននេះ។ខ្សែប្រយុទ្ធអន្តរជាតិន័រវេសរូបនេះបានរកបានគ្រាប់បាល់ ៤៨ គ្រាប់ហើយនៅ គ្រប់ក្របខណ្ឌប្រកួតសរុបទាំង៤២លើកនិង Assists ៦ដង ។
ប្រភព:sportsbrief


(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC

