Close
Featured-Image
Rooney ប្រាប់ឈ្មោះកីឡាករឆ្នើម និងបញ្ជាក់ថារជ្ជកាលរបស់ Messi & Ronaldo បានបញ្ចប់ហើយ
ទំហំអក្សរ
តូច
ធំ

អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Wayne Rooney ជឿជាក់ថា យុគសម័យប្រកួតប្រជែងរបស់អធិរាជបាល់ ទាត់ Lionel Messi និង Cristiano Ronaldo បានឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីរយៈពេល២ទសវត្សមកនេះ។ វីរបុរស​ដែលរកគ្រាប់បាល់បានច្រើនបំផុត របស់ក្រុមបិសាចក្រហម Man.Utd លោកWayne Rooney បានលើកឡើងថាខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមមេឃខៀវ Man.City គឺពិតជាបេក្ខភាពដ៏ស័ក្តសមដែលនិងស្នងតំណែង Lionel Messi និង Cristiano Ronaldo យ៉ាងពិតប្រាកដ។


សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Rooney បច្ចុប្បន្នកំពុងដឹកនាំក្លឹប DC Unitedនៅលីកកំពូឡអាមេរិក MLS បន្តថាៈ មិនថាអ្នកគាំទ្រនៅតែចូលចិត្ត តារាឆ្នើមទាំងពីរ(Messi & Ronaldo)ប៉ុណ្ណានោះទេ ប៉ុន្តែមិនមែនជា​រឿងចម្លែកទេ បច្ចុប្បន្ន​Haaland គឺជាកីឡាករ បាល់ទាត់ ល្អបំផុត​នៅលើភពផែនដីនាពេលបច្ចុប្បន្ននេះ។ខ្សែប្រយុទ្ធអន្តរជាតិ​ន័រវេសរូបនេះបានរកបានគ្រាប់បាល់ ៤៨ គ្រាប់ហើយនៅ គ្រប់ក្របខណ្ឌប្រកួតសរុបទាំង៤២លើកនិង Assists ៦ដង ។
ប្រភព:sportsbrief

អត្ថបទកំពុងចាប់អារម្មណ៍៖
ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix
featured image

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖

ចុចអានបន្ត
អត្ថបទទាក់ទង