

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណៈជនទស្សនាការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ!

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្តថា សម្រាប់បងប្អូនដែលមិនមានសំបុត្រចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិនោះទេ បងប្អូនក៏អាចរង់ចាំតាមដានទស្សនាតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បានផងដែរ។
រំលឹកផងថា ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំឥណ្ឌូនេស៊ី ត្រូវប៉ះហ្វីលីពីន ជាគូបើកឆាកប្រភេទកីឡាបាល់ទាត់ ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។
នេះជាការប្រកួតសន្សំពិន្ទុមុនគេចេញពីពូល A ក្នុងចំណោម ៥ក្រុមរួមមានឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា នៃយុទ្ធនាការមានរយៈពេល ២ឆ្នាំម្តងលើកទី៣២ នេះ។
ក្រៅពីឥណ្ឌនេស៊ី ប៉ះហ្វីលីពីន នាម៉ោង ៤៖០០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នោះ U22 របស់ម្ចាស់ផ្ទះកម្ពុជា ក៏ត្រូវប៉ះ U22 ទីម័រខាងកើតផងដែរនៅម៉ោង ៧យប់ថ្ងៃដដែលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែមួយគត់ គ្រាដែលសំបុត្រចូលទស្សនាពុំមានគិតថ្លៃឡើយ៕

Lionel Messi បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបានច្រើនជាង១គ្រាប់ក្នុងការប្រកួត MLS បួនប្រកួតជាប់គ្នា ខណៈដែលគាត់បានជួយ Inter Miami យកឈ្នះម្ចាស់ផ្ទះ New England Revolution 2-1 កាលពីព្រឹកថ្ងៃព្រហស្បត្ត៍នេះ។ខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងតង់ទី ១និង ២លើកក្នុង២ប្រកួតចុងក្រោយដែលមានន័យថាគាត់រកបានគ្រាប់បាល់សរុប១៤គ្រាប់ ក្នុង ១៥ ប្រកួតនៅ MLS នៅរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Messi បានចាប់ផ្តើមរកគ្រាប់បាល់បញ្ចូលទីក្នុងខែឧសភាក៏បានរួមចំណែករកបានគ្រាប់បាល់លើសពីរ១គ្រាប់ពេលទទួលជ័យជម្នះ ៤-២ លើក្រុម Montreal និងការទទួលជ័យជម្នះ ៥-១ លើ Columbus និង ៤ទល់និង១ សម្រាប់ការប្រកួតកាលពីសប្តាហ៍មុនទល់និង Montreal មុនពេលប្រកួតនៅព្រឹត្តការណ៍ Club World Cupដោយបានហាលអាវត្រឹមវគ្១៦ក្រុមចុងក្រោយ។កាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ 38 ឆ្នាំរូបនេះក៍រកបានគ្រាប់បាល់បានស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុង ៤ ប្រកួត […]
