
Man. United និងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Wembley សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃអាទិត្យជាមួយ Brighton & Hove Albion។ ការពិតក្រុមMan.City បានរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រមុនរួចទៅហើយ បន្ទាប់ពីពួកគេបានផ្តួលក្រុមSheffield Utd មកពីក្របខណ្ឌ ChampionShip កាលពីថ្ងៃសៅរ៍ ខណៈMan.Utdចង់ស្តារមុខមាត់ឡើងវិញក្រោយរបូតពាន Europa League ក្រោមថ្វីជើងSevilla ។
ក្រុមរហស្សនាមសត្វរំពេរ Brighton ធ្លាប់ជួបMan.Utd ប្រាំដង នៅកីឡាដ្ឋាន Wembley និងមិនដែលឈ្នះដោយស្មើ១និងចាញ់៤។Brighton បានទម្លាក់ក្រុមជើងឯកLiverpool និង Stoke City ព្រមទាំង Middlesbrough ដើម្បីឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup លើកដំបូងរបស់ពួកគេចាប់តាំងពីរដូវកាល ២០១៨-២០១៩ ដែលក្រុមMan.City បានទម្លាក់ពួកគេនៅវគ្គនេះ។
ជាមួយនឹងអវត្តមាន Lisandro Martinez ដោយសារតែបញ្ហាជើង និង Raphael Varane មានរបួសកជើង ដូច្នេះ Victor Lindelof ត្រូវបានចាប់ដៃគូដោយ Luke Shaw ។
Man.Utd មិនមានវត្តមានប្រធានក្រុម Harry Maguire ដែលត្រូវបានព្យួរសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីទទួលបានកាតលឿងជាលើកទីពីរ ពេលប្រកួតជាមួយFulham ។
១.៤ប្រកួតរបស់ Brighton នៅក្របខណ្ឌ FA Cup គឺ ឈ្នះទាំង៤លើក ខណៈ Man.Utd ក៏ឈ្នះទាំង៤លើកផងដែរ។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Brighton អាចនិងចូលលេងគឺ
Sanchez; Gross, Webster, Dunk, Estupinan; Caicedo, Mac Allister; March, Enciso, Mitoma; Welbeck
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Man.Utd អាចនិងចូលលេងគឺ
De Gea; Wan-Bissaka, Lindelof, Shaw, Malacia; Casemiro, Eriksen; Antony, Fernandes, Rashford; Weghorst
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Brighton ២: ១ Man.Utd
ប្រភព:Sportsmole & Whoscored

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖



