

ក្រុមកំពូលតារាង Bayern Munich បានរងបរាជ័យក្នុងក្របខ័ណ្ឌ Bundesliga ជាលើក ទីបួនរបស់ពួកគេក្នុងរដូវកាលនេះនៅឯកីឡដ្ឋាន Mainz ទោះបីជាពួកគេបានរកគ្រាប់បាល់នាំមុខមុនក្នុងតង់ទី១ តាមរយៈការតែតបាល់បញ្ចូលទីរបស់ Sadio Mane បន្ទាប់ពីការបញ្ជូនបាល់របស់ខ្សែការពារ Joao Cancelo នៅនាទីទី១៤។
ទោះយ៉ាងណាគ្រាប់បាល់វាយបករបស់ក្រុមម្ចាស់ផ្ទះ របស់ Ludovic Ajorque, Leandro Barreiro និង Aaron Caricol នៅនាទីទី៦៥ ,៧៣ និង ៧៩ បានធ្វើឱ្យក្រុមភ្ញៀវរបស់លោក Thomas Tuchel ស្រលាំងកាំង។
លទ្ធផលបរាជ័យនេះបានផ្តល់ផលវិជ្ជមានដល់គូប្រជែងដ៏ប្រកៀកប្រកិតគឺម្ចាស់ផ្ទះ Borussia Dortmund ឡើ់ងមកឈរនៅទីកំពូលតារាង បណ្តោះអាសន្នជាមួយគម្លាត១ពិន្ទុគិតត្រឹមសប្តាហ៏ទី២៩ បន្ទាប់ពីផ្តួលភ្ញៀវ Eintracht Frankfurt ៤-០ ក្នុងការប្រកួតនៅថ្ងៃសៅរ៍ដូចគ្នា។
ប្រភព:BBC
វីដេអូ(Mainz vs Bayern Munchen)
វីដេអូ(Dortmund vs Frankfurt)


Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



