Close
Sponsor ads Featured-Image
Liverpool ចង់ផ្តួល Nottingham Forest ដើម្បីបន្តក្តីសង្ឃឹម Top-៤
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីជៀសផុតពីកំនត់ត្រាមិនដែលឈ្នះ៦ប្រកួតជាប់គ្នាដោយផ្តួលLeeds Utd ក្នុងលទ្ធផល៦:១រួចមក Liverpool និងត្រូវធ្វើជាម្ចាស់ ផ្ទះបើកទ្វារកីឡាដ្ឋានAnfield ទទួលភ្ញៀវ Nottingham Forest ដែលចាញ់ Man.Utd ២ទល់និង០ក្នុងការប្រកួត Premier League វេលាម៉ោង៩យប់ថ្ងៃសៅរ៍នេះ។
Liverpool មានកំនត់ត្រាមិនចាញ់សោះសម្រាប់ការប្រកួតក្នុងផ្ទះប្រាំពីរលើកជាប់ៗគ្នាក្នុងក្របខណ្ឌ Premier League – ដោយស៊ុតបញ្ចូលទីយ៉ាងហោចណាស់ពីរគ្រាប់ដងក្នុងការប្រកួតបួនលើកចុងក្រោយដែលក្នុងនោះចាញ់តែមួយលើកគត់សម្រាប់ ៣៧ ប្រកួតចុងក្រោយ។ក្រុមលោក Jurgen Klopp មានបំណងចង់បញ្ចប់រដូវកាលនេះក្នុងចំណាត់ថ្នាក់Top៤ ខណបច្ចុប្បន្ន Liverpool ឈរនៅលេខរៀងទី៨ និង មានគម្លាត៩ពិន្ទុពីក្រុមលេខ​៤ Newcastle។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

សម្រាប់ Nottinghamវិញនៅឡើយស្គាល់ឈ្នះទេសម្រាប់១០ប្រកួតចុងក្រោយនិងមិនដែលឈ្នះរឺស្មើនៅ៣ប្រកួត ចុងក្រោយ ពេលជួប Liverpool ហើយបច្ចុប្បន្នឈរនៅលេខរៀងទី១៨ ដោយមានពិន្ទុស្មើ Everton ប៉ុន្តែគ្រាប់ស៊ុតចូលតិចជាង Everton មួយវិញទៀត Nottigham គឺរបូតគ្រាប់បាល់មិនតិចជាង២គ្រាប់ទេសម្រាប់៨ប្រកួតចុងក្រោយនៅ Premier League។

ads


១.៦ប្រកួតចុងក្រោយរបស់Liverpoolនៅក្របខណ្ឌ Premier Legue ស្មើ២ ចាញ់២ និងឈ្នះ២ ប៉ុន្តែសម្រាប់ Nottingham ឈ្នះ ៥ស្មើ១
២.ជម្រើស១១នាក់ដំបូងសម្រាប់ Liverpool អាចនិងចូលលេង
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Fabinho, Henderson; Salah, Gakpo, Jota
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Nottingham Forest អាចនិងចូលលេង
Navas; Felipe, McKenna, Niakhate; Williams, Danilo, Mangala, Freuler, Lodi; Johnson, Gibbs-White
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-១-២)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Liverpool ៣: 0 Nottingham Forest
ប្រភព: Sportsmole

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
អត្ថបទទាក់ទង