
Owen Hargreaves បានស្នើអោយគ្រូបង្វឹក Erik ten Hag គួរតែរកអ្នកចាំទីថ្មីមកជំនួស David de Gea បន្ទាប់ពីក្លឹបយក្សអង់គ្លេសបានធ្លាក់ចេញពីក្របខណ្ឌ Europa League ក្រោមថ្វីជើងម្ចាស់ផ្ទះ Sevilla ក្នុងលទ្ធផលសរុបទាំងពីរប្រកួតគឺ Sevilla ៥:២ Man.Utd សម្រាប់ការប្រកួតកាលពីវេលាទាបភ្លឺព្រឹកថ្ងៃសុក្រនេះ។
ការប្រកួតជើងទីពីរនេះក្រុមភ្ញៀវធ្វើមិនបានល្អទេដោយរបូតគ្រាប់បាល់ចូលទី២គ្រាប់ខណៈគ្រាប់បាល់នាំមុខទី១លេងមិន យល់ចិត្តគ្នា រវាងអ្នកចាំទី និងប្រធានក្រុម ខណៈគ្រាប់បាល់ទី៣ជាកំហុសរបស់អ្នកចាំទីដែល Clear បាល់មិនបានល្អ ។
អតីតខ្សែបម្រើអង់គ្លេសនិង Man.Utd បានបញ្ជាក់ប្រាប់ BT Sports ថាៈ De Gea ជាអ្នកចាំទីដ៏ឆ្នើមម្នាក់ជាមួយការប្រើប្រាស់ដៃ។ ប៉ុន្តែគាត់មិនបានប្រើប្រាស់ជើងអោយមានគុណភាពដូចដៃនោះទេ។ ការពិត វាបានស្តែងអោយឃើញ នៅយប់នេះ ។វាជាបាល់ទាត់ ពេលខ្លះអ្នកមានថ្ងៃល្អ ពេលខ្លះអ្នកមានថ្ងៃអាក្រក់ ហើយវាជាថ្ងៃអាក្រក់ ដូច្នេះយើងត្រូវផ្លាស់ប្តូរយុទ្ធសាស្រ្តដើម្បីត្រៀមប្រកួតប្រជែងជាមួយគូបដិបក្សថ្មីទៀត ទោះយ៉ាងណាយើងគួរផ្តោតលើការប្រកួតជាមួយBrighton។
ប្រភព:metro
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



