

បរទេស៖ ខ្សែបម្រើឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Christian Eriksen បានចេញមកអះអាងថា ខ្សែបម្រើ Marce Sabitzer បានបង្ហាញទំរងដ៏មិនគួរឲ្យជឿពេលជើងទីមួយដែលរូបគេអាចរកបាន២គ្រាប់ជួយឲ្យ Man Utd ស្មើជាមួយនឹង Sevilla ដោយលទ្ធផល 2-2 នៅក្នុងកីឡដ្ឋាន Old Trafford ។

Eriksen បានធ្វើសន្និសិទ្ធិការសែតជាមួយនឹងគ្រូបង្វឹកលោក Erik Ten Hag មុនជំនួបនៅយប់នេះរវាងក្រុមទាំងពីរ ដោយគាត់បានអះអាងថា «Marcel [Sabitzer] បានធ្វើរឿងដ៏មិនគួរឲ្យជឿ ខណ:ពេលដែលខ្ញុំកំពុងសម្រាកព្យាបាលរបួស ដូចគ្នាជាមួយនឹងអ្នកដទៃទៀត។ ខ្ញុំទើបបានចាប់ដៃគូជាមួយនឹងគាត់ប៉ុន្មានដងប៉ុណ្ណោះមុនរបួស » ។ Eriksen បានបង្ហែមថា «កាលពីមុនឆ្នាំមុនខ្ញុំបានស្រមៃនូវអ្វីដែលខ្ញុំមាននាពេលបច្ចុប្បន្ននេះ វាគឺជាក្តីស្រមៃមួយដែលអាចត្រលប់មកលេងបាល់ទាត់ម្តងទៀត។ ខ្ញុំពិតជាសំណាងដែលគ្រូបង្វឹកចង់បានខ្ញុំមកកាន់ទីនេះ។ ពួកយើងបានឈ្នះពាន១ហើយ ដូច្នេះនៅសល់២ទៀត។ ហើយពួកយើងចង់សងសឹក Sevilla នៅថ្ងៃស្អែក »

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



