

បរទេស៖ មិត្តស្រីរបស់ខ្សែប្រយុទ្ធឆ្នើមគឺ Victor Osimhen អាចនឹងក្លាយជាកូនសោរដ៏សំខាន់នៅក្នុងកិច្ចព្រមព្រៀងការផ្ទេរខ្សែប្រយុទ្ធរូបនេះនៅទីផ្សារដោះដូរកីឡាករខាងមុខ ក្រោយក្លឹបយក្សពីរគឺមួយមកពីប្រទេសអង់គ្លេសគឺ Manchester United និងមួយទៀតមកពីប្រទេសអាល្លីម៉ង់គឺ FC Bayern Munich ដែលបានបង្ហាញការចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះជាខ្លាំង ក្រោយរូបគេអាចរកបាន ២៥គ្រាប់ឲ្យ Napoli និងជាផ្នែកដ៏សំខាន់ដែលអាចជួយឲ្យ Napoli ក្លាយជាម្ចាស់ជើងឯក Serie A រដូវកាលនេះផងដែរ។

យ៉ាងណាមិញមូលហេតុដែលមិត្តស្រីរបស់គេ Stephanie ជាកូនសោរដ៏សំខាន់នៅក្នុងកិច្ចព្រមព្រៀងមួយនេះគឺដោយសារតែនាងគឺកើតនៅក្នុងប្រទេសអាល្លីម៉ង់ ដូច្នេះរូបនាងប្រហែលជាចង់ត្រលប់ទៅរស់នៅក្នុងប្រទេសអាល្លីម៉ង់ ដើម្បីឲ្យកូនស្រីរបស់ពួកគេមានភាពជិតស្និទ្ធិជាមួយនឹងក្រុមគ្រួសាររបស់នាងផងដែរ ។ ទោះបីជាយ៉ាងណាក្តីសមីខ្លួន Osimhern ធ្លាប់បានចេញមកអះអាងថា គេមានក្តីស្រមៃចង់ប្រកបអាជីពនៅឯលីកកំពូលអង់គ្លេស Premier League ដោយគាត់បាននិយាយថា «មនុស្សជាច្រើននៅទូទាំងពិភពលោកចាត់ទុក Premier League ជាលីកល្អបំផុត និងខ្លាំងបំផុត ប៉ុន្តែឥឡូវនេះខ្ញុំស្ថិតនៅក្នុងលីគល្អបំផុតមួយក្នុងពិភពលោក ដែលជាលីគអ៊ីតាលី Serie A។ ខ្ញុំកំពុងធ្វើការយ៉ាងខ្លាំងដើម្បីធ្វើឱ្យប្រាកដថា ខ្ញុំសម្រេចបានក្តីសុបិនរបស់ខ្ញុំក្នុងការលេងនៅ Premier League នៅថ្ងៃណាមួយ ប៉ុន្តែដូចដែលខ្ញុំបាននិយាយ វាជាដំណើរការមួយ ហើយខ្ញុំគ្រាន់តែចង់រក្សាសន្ទុះនេះ ហើយបន្តធ្វើឲ្យបានល្អ»។

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man.Utd លោក Ruben Amorim បើមិនមានអ្វីប្រែប្រួលនោះទេ រូបលោកនឹងមិនដាក់បញ្ចូលកីឡាករបួននាក់ចូលរួមជាមួយក្រុមក្នុងដំណើរទៅធ្វើការប្រកួតទេសចរណ៍កំដៅសាច់ដុំ មុនបើករដូវកាល របស់ Manchester United នៅសហរដ្ឋអាមេរិកនោះឡើយ។ កំលុងពេលបង្កើនការផ្ទេរយកកីឡាករឆ្នើមៗមកពង្រឹងក្រុមអតីតគ្រូបង្វឹក Sporting CP កំពុងបង្កើនប្រសិទ្ធិភាពការងារបញ្ចប់ការផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ពី Wolver និង បន្តការចរចារផ្ទេរយក Bryan Mbuemo ពីក្រុម Brentford បន្តទៀត។ ផ្ទុយទៅវិញមានកីឡាករ ៤រូបដែលរូបលោកនិងមិនដាក់បញ្ចូលឈ្មោះសម្រាប់ដំណើរការប្រកួតមិត្តភាពនោះឡើយ និងកំពុងត្រូវបានភ្នាក់ងារជាតំណាងរបស់ពួកគេសម្លឹងរកក្លឹបថ្មីបណ្តើរៗហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ចាប់ផ្តើមព្រឹត្តការណ៍ FCW មិនបានល្អខណៈខ្សែប្រយុទ្ធជួរមុខត្រូវបណ្តេញចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.Alejandro Garnacho ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីនត្រូវបានក្លឹប Chelsea ចាប់អារម្មណ៍ ខណៈជើងឯក SerieA Napoli ធ្លាប់បានដេញថ្លៃទឹកប្រាក់ប្រមាណ៤៥លានផោនតែត្រូវ Man.Utd បដិសេធ។ ២.Jadon Sancho Chelsea បានបដិសេធនូវឱកាសក្នុងការចុះហត្ថលេខាក្នុងតម្លៃ […]


