

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រមទាំងប្រតិភូគណៈកម្មការជំនាញរបស់ CAMSOC នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះបានអញ្ញើញចុះពិនិត្យ ទីលាន ព្រមជាមួយហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងបរិវេណមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីពិនិត្យអោយបានល្អិតល្អន់បំផុត ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយទីតាំងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នេះត្រូវបានជ្រើសរើសរៀបចំការប្រកួតលើវិញ្ញសារបាល់ទាត់នារី ដែលគ្រោងចាប់ដំណើរការការប្រកួតពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះតទៅ ។
ក្នុងនោះដែរ ទីលានបាល់ទាត់របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានរៀបចំកែលំអរបំពាក់កៅអីនៅតំបន់VIP បានរួចរាល់ ហើយក៍បាននិងកំពុងតែបង្ហើយការរៀបចំកែលំអរ ប្រព័ន្ធអំពូលបំភ្លឺទីលាន សម្រាប់ប្រកួកពេលយប់ផងដែរ ។


(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Fluminense ក្នុងលទ្ធផល ២ទល់នឹង០ ខណៈដែលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Joao Pedro រកបាន២គ្រាប់ម្នាក់ឯង សម្រាប់ Chelsea ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Chelsea ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖
