Close
Sponsor ads Featured-Image
សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យកីឡដ្ឋានស្តាតចាស់ ក្រោយជុសរួចរាល់នៅព្រឹកនេះ
ទំហំអក្សរ
តូច
ធំ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រមទាំងប្រតិភូគណៈកម្មការជំនាញរបស់ CAMSOC  នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះបានអញ្ញើញចុះពិនិត្យ ទីលាន ព្រមជាមួយហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងបរិវេណមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីពិនិត្យអោយបានល្អិតល្អន់បំផុត ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយទីតាំងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នេះត្រូវបានជ្រើសរើសរៀបចំការប្រកួតលើវិញ្ញសារបាល់ទាត់នារី ដែលគ្រោងចាប់ដំណើរការការប្រកួតពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះតទៅ ។ ក្នុងនោះដែរ ទីលានបាល់ទាត់របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ  បានរៀបចំកែលំអរបំពាក់កៅអីនៅតំបន់VIP បានរួចរាល់ ហើយក៍បាននិងកំពុងតែបង្ហើយការរៀបចំកែលំអរ ប្រព័ន្ធអំពូលបំភ្លឺទីលាន សម្រាប់ប្រកួកពេលយប់ផងដែរ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត»
featured image

(អារ៉ាប៊ីសាអូឌីត)៖ កំពូលម៉ាស៊ីនរកគ្រាប់បាល់លំដាប់ពិភព Cristiano Ronaldo បានប្រកាសថា អារ៉ាប៊ីសាអូឌីតនឹងក្លាយជាផ្ទះអចិន្ត្រៃយ៍របស់គាត់ ដោយបានបញ្ជាក់ថា គាត់មានគម្រោងចង់រស់នៅទីនោះពេញមួយជីវិត ខណៈបច្ចុប្បន្នគាត់ទើបតែបន្តកុងត្រាថ្មី ២ ឆ្នាំបន្ថែមជាមួយក្លឹប Al-Nassr ។អត្ថបទកំពុងចាប់អារម្មណ៍៖ អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Ronaldo និងក្រុមគ្រួសារកំពុងមានអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរចំពោះបរិយាកាស និងជាប្រទេសមានសន្តិភាព ជាមួយការរាក់ទាក់ដ៏កក់ក្តៅរបស់ប្រជាជន។ បន្ថែមពីនេះ Ronaldo បានសង្កត់ធ្ងន់ថា «ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានសុខសុវត្ថិភាព និងសន្តិភាព ដែលធ្វើឲ្យគាត់មានបំណងចង់រស់នៅជាអចិន្ត្រៃយ៍» ៕ ប្រភព៖ Gulf News

ចុចអានបន្ត
អត្ថបទទាក់ទង