

បរទេស៖ ក្លឹបនៅទីក្រុង Manchester គឺ Manchester United ទំនងសម្រេចធ្វើការផ្លាស់ប្តូរអ្នកចាំទីថ្មីរបស់ខ្លួននារដូវកាលក្រោយ ខណ:កុងត្រារបស់អ្នកចាំទីបច្ចុប្បន្នគឺ David De Gea នឹងត្រូវផុតសុពលភាពនៅចុងបញ្ចប់រដូវកាលនេះ ។ ហើយបើយោងតាមការបោះពុម្ភផ្សាយរបស់អ៊ីតាលី Corriere dello Sport បានអះអាងថា Man United កំពុងតាមប្រមាញ់ Onana របស់ Inter Milan ដោយក្រុម Serie A ត្រូវបានគេរាយការណ៍ថា ចង់បានតម្លៃមិនតិចជាង 40 លានអឺរ៉ូ (35 លានផោន)” សម្រាប់កីឡាករសញ្ជាតិកាមេរូននេះ។


(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



