Close
Ads: 88BOL
Bayern Munich និងមានវត្តមានខ្សែប្រយុទ្ធរូបនេះពេលជួបជាមួយ Man.City
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកក្រុម Bayern Munich លោក Thomas Tuchel បានបញ្ជាក់ថាខ្សែប្រយុទ្ធស្លាប Sadio Mane នឹងមានវត្តមានសម្រាប់​ការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយក្របខណ្ឌ Champions League ទល់នឹង Manchester City នៅរាត្រីថ្ងៃពុធ។
គួរបញ្ជាក់ថាកីឡាករអន្តរជាតិសេណេហ្គាល់វ័យ ៣១ ឆ្នាំរូបនេះត្រូវបានក្លឹបយក្សអាឡឺម៉ង់ផ្អាកការ​ប្រកួត(ដកឈ្មោះចេញ)និងពិន័យជាប្រាក់ក្រោយពីអតីតកីឡាករLiverpool រូបនេះត្រូវបានរងការចោទប្រកាន់ថាបានបង្កហិង្សាដោយដាល់មិត្តរួមក្រុម Leroy Sane នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បន្ទាប់ពីការបរាជ័យក្នុងជើងទី១ក្រោមថ្វីជើង Man.City ដោយលទ្ធផល​៣ទល់និង០នៅកីឡដ្ឋាន Etihad កាលពីថ្ងៃអង្គារ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Mane មិនមានឈ្មោះនោះទេ កំលុងពេល Bayern Munich ប្រកួតស្មើគ្នា ក្នុងលទ្ធផល១ទល់និង១ជាមួយ Hoffenheim ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍ ខណៈ Sane ត្រូវបានមើលឃើញថានៅមានស្លាកស្នាមហើមបបូរមាត់កំលុងពេលកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះចូលលេងបាន៩០ នាទី នៅទឹកដី Allianz Arena ។
ប្រភព:Sportsmole

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
អនាគត Jadon Sancho នៅ United ស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីអតីតក្លឹបចាប់អារម្មណ៍
featured image

បរទេស៖ អនាគតកីឡាករ Jadon Sancho នៅបិសាចក្រហម Manchester United ស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីអតីតក្លឹបចាប់អារម្មណ៍។ បើយោងតាម TEAMtalk ត្រូវបានគេប្រាប់ថាអតីតក្លឹបមួយក្នុងចំណោមក្លឹបទាំងបីរបស់ Sancho កំពុងដឹកនាំប្រជែង ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៣ឆ្នាំ និងនាំគាត់ចេញពី Old Trafford ។ ក្រុមបិសាចក្រហមបានចុះហត្ថលេខាលើ Jadon Sancho ដែលមានតម្លៃខ្លួន ៧៣ លានផោនពី Borussia Dortmund ក្នុងឆ្នាំ ២០២១ ដែលមានរយៈពេល ២ ឆ្នាំ។ កីឡាករខ្សែបម្រើស្លាបស្តាំដ៏ប៉ិនប្រសប់រូបនេះ បានស៊ុតបញ្ចូលទីបាន ៧៦ Goals និង Assists ក្នុងរយៈពេល ២ រដូវកាលចុងក្រោយរបស់គាត់នៅ Dortmund ខណៈដែល ២ រដូវកាលដំបូងរបស់គាត់នៅបិសាចក្រហម MAN United រកបានត្រឹមតែ ១៨ គ្រាប់ប៉ុណ្ណោះ ដែលបង្ហាញថាគាត់មិនបានឈានដល់កម្រិត ដែលគាត់បានបង្ហាញពីមុនមកនោះទេ។ ថ្មីៗនេះពួកគេបានអះអាងថា ប្រធានផ្នែកកីឡារបស់ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL