

ក្រុមមេឃខៀវ Man. City សម្លឹងចង់រកឃើញជ័យជំនះជាលើកទី១០ជាប់ៗគ្នាគ្រប់ក្របខណ្ឌប្រកួតទាំងអស់ ខណៈក្រុមការពារតំណែងជើងឯក Premier League បើកទ្វារកីឡាដ្ឋាន Etihad ដើម្បីស្វាគមន៍ក្រុម Leicester City សម្រាប់កាប្រកួតនៅវេលាម៉ោង១១:៣០នាទី ថ្ងៃសៅរ៍នេះ។ទោះបីជា Man.Cityចង់បង្កើនឪកាសប្រជែងក្រុមកំពូលតារាង Arsenalដែលមានគម្លាតត្រឹមតែ៦ពិន្ទុខណៈ ក្រុមកញ្ជ្រោងខៀវ Leicester City ចង់ស្គាល់ជ័យជំនះដើម្បីងើបចេញពីតំបន់កាត់ចោលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Dean Smithដោយពួកគេត្រូវការឈ្នះជាចាំបាច់ដើម្បីងើបចេញពីតំបន់កាត់ចោល។
Man.City បង្ហាញទម្រង់លេងល្អណាស់ដោយ៥ប្រកួតចុងក្រោយរកបានគ្រាប់បាល់សរុបដល់ទៅ២៤គ្រាប់ និងស៊ុតបានយ៉ាងតិច៣គ្រាប់ក្នុង១ប្រកួត។
សម្រាប់ Leicester City នៅមាន៤ប្រកួតដើម្បីសម្រេចជោគវាសនាបន្តរស់នៅក្របខណ្ឌ Premier League ខណៈក្រុមជើងឯក ឆ្នាំ២០១៦កំពុងឈរនៅលេខរៀងទី១៩បាតតារាងក្រោយចាញ់៧ ដង និងស្មើ ១ ដងក្នុងការប្រកួត ៨ លើកចុងក្រោយ។
ប្រវត្តិជួបគ្នា ៦ប្រកួតចុងក្រោយនៅក្នុងផ្ទះគឺMan.City ឈ្នះ៥ គ្រប់ក្របខណ្ឌប្រកួត។
១.៦ប្រកួតចុងក្រោយរបស់ Man.City នៅក្របខណ្ឌ Premier League គឺស្មើ១និងឈ្នះ៥ ខណៈ Leicester City ចាញ់៥និងស្មើ១។
២.ជម្រើស១១នាក់ដំបូងសម្រាប់Man.City អាចនិងចូលលេង
Ederson; Lewis, Akanji, Dias, Ake; De Bruyne, Rodri, Gundogan; Mahrez, Haaland, Grealish
(ទម្រង់លេងអាចនិងយកមកប្រើ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់Man.City អាចនិងចូលលេង
Iversen; Castagne, Evans, Faes, Kristiansen; Dewsbury-Hall, Ndidi; Tete, Maddison, Daka; Vardy
(ទម្រង់លេងអាចនិងយកមកប្រើ ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Man.City ៤:0 Leicester City
ប្រភព:Sportsmole & whoscored


ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



