Close
Ads: 88BOL
Featured-Image
Man.City មានប្រវត្តិល្អបំផុតពេលជួប Sevilla ៤ដងចុងក្រោយមុនជំនួប Uefa Super Cup
ទំហំអក្សរ
តូច
ធំ

ក្រុមមេឃខៀវ Man City និងត្រូវជួប Sevilla ក្នុងការប្រកួតពានរង្វាន់ Uefa Super Cup ឆ្នាំ ២០២៣ នៅកីឡដ្ឋាន Stadio Georgios Karaiskakis, Piraeus ប្រទេសក្រិកវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ទី ១៧ ស្អែកនេះ។ មានន័យថាជើងឯកទ្វីបអឺរ៉ុប Man City និងត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ជើងឯក Uefa Europa Leagueគឺ Sevilla ដែលជាពានមុនការប្រកួតបើកឆាក សម្រាប់រដូវកាល ថ្មីនៃការប្រកួតលីកកំពូលធំទាំង៣របស់ UEFA នោះ។ការពិតក្រុមទាំងពីរធ្លាប់ជួបគ្នាបួនដងនៅក្នុងការប្រកួតពាន Uefa ដោយ Man City ឈ្នះការប្រកួតទាំងបួន (រួមទាំងពីរលើកក្នុងវគ្គចែកពូល Champions League ឆ្នាំ ២០២២-២០២៣)។ ទោះបីជាយ៉ាងណាក៏ដោយ Sevilla មានភាពប្រសើរឡើងច្រើនចាប់តាំងពីការមកដល់របស់លោក José Luis Mendilibar ជាគ្រូបង្វឹកក្នុងខែមីនា ឆ្នាំ ២០២៣ ជាពិសេសការបំបាកក្រុម Man United ដែលជាអ្នកជិតខាងរបស់ Man.City ដើម្បីឆ្ពោះទៅលើវិថីឈ្នះពានរង្វាន់ Europa League ជាលើកទីប្រាំពីរនោះ។


Man City មិនធ្លាប់ឈ្នះពាននេះទេ ប៉ុន្តែ Sevilla ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រ ៦ដង ក្រោយឈ្នះ Europa League ៦លើក ប៉ុន្តែឈ្នះពាននេះតែ១លើកគត់គឺផ្តួល Barcelona ៣ទល់និង០ ក្នុងឆ្នាំ ២០០៦ដែលជាការប្រកួតលើកដំបូងរបស់ពួកគេ ។
១.ពត៌មានកីឡាករ Man.City
ក្រុមអវត្តមានកីឡាករសំខាន់ៗដូចជា​ De Bruye, Bernado Silva ព្រមទាំង Ruben Dias ប៉ុន្តែ Stone និង Kyle Walker ព្រមទាំង Grealish
និងចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ortega; Walker, Akanji, Gvardiol, Aké; Rodri, Kovacic; Foden, Álvarez, Grealish; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-២-៣-១
២.ពត៌មានកីឡាករ Sevilla
Tanguy Nianzou អវត្តមាន​ដោយសារ​របួស​សរសៃពួរ ហើយ​ជា​អវត្តមាន​តែ​ម្នាក់​គត់​របស់ Sevilla។​ Loic Bade ត្រូវបានបណ្តេញ ចេញក្នុងការ​ចាញ់ក្រុម Valencia កាលពីចុងសប្តាហ៍ ប៉ុន្តែដោយសារនេះជាការប្រកួតរបស់ UEFA មិនមែន La Liga ដូចនេះរូបគេអាចចូលលេង បានតែគាត់​នឹង​​ខកខានការប្រកួត La Liga បន្ទាប់។
ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Bounou; Jesús Navas, Badé, Gudelj, Acuña; Jordán, Rakitic; Ocampos, Suso, Óliver Torres; En-Nesyri
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-២-៣-១
៣.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតនេះគឺ Man.City ២:0 Sevilla
ប្រភព:supersport &whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Chelsea 0 0 0 0 0 0 +0 0
    7 Crystal Palace 0 0 0 0 0 0 +0 0
    8 Everton 0 0 0 0 0 0 +0 0
    9 Fulham 0 0 0 0 0 0 +0 0
    10 Ipswich Town 0 0 0 0 0 0 +0 0
    11 Leicester City 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Southampton 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • Sponsor by 88Bol