Close
Sponsor ads Featured-Image
Man.Utd ចង់បង្កើតកំនត់ត្រាល្អលើកដំបូងពេលទទួល Sevilla វគ្គ ១/៤ Europa League
ទំហំអក្សរ
តូច
ធំ

Man. United មានបំណងចង់បង្កើតកំនត់ត្រាល្អលើកដំបូង និង ដណ្តើមយកប្រៀបក្នុងជើងទី ១ នៅពេលដែលពួកគេស្វាគមន៍ Sevilla នាកីឡាដ្ឋាន Old Trafford ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រព្រឹត្តិការណ៏ Europa League នៅវេលាម៉ោង២ទាបភ្លឺថ្ងៃសុក្រ​ស្អែកនេះ។

4/8/2023 – Manchester United’s Jadon Sancho (left) and Christian Eriksen applaud the fans at full time after the Premier League match at Old Trafford, Manchester. Picture date: Saturday April 8, 2023. (Photo by Mike Egerton/PA Images/Alamy Images/Sipa USA) *** US Rights Only ***

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរបញ្ជាក់ថាMan.Utd បានទម្លាក់ក្លឹបអេស្បាញ២រួចមកហើយ មុនឈានចូលមកដល់វគ្គនេះគឺ Barcelona និង Real Betis ខណៈដែល Sevilla បានយកឈ្នះលើក្រុម PSV Eindhoven និង Fenerbahce ក្នុងវគ្គជម្រុះ ទោះបីចាញ់ការប្រកួតក្នុង ជើងទី២ក៏ដោយ។

ads

Sevilla មានកំណត់ត្រាដ៏ល្អមួយទល់នឹង Man. United ក្នុងការប្រកួតនៅទ្វីបអឺរ៉ុប ហើយបានឈ្នះពីរប្រកួតក្នុងចំណោម​បីប្រកួត ខណៈ១ប្រកួតទៀតគឺស្មើ។ សម្រាប់ Sevilla បានឈ្នះពានរង្វាន់ Europa League ចំនួន ៦សម័យ​កាលហើយ​ការ​ឈ្នះចុងក្រោយបំផុតក្នុងឆ្នាំ ២០២០។

១.៦ប្រកួតចុងក្រោយរបស់ Man.Utd នៅ Europa League គឺឈ្នះ៥ ស្មើ១ ខណៈ Sevilla ចាញ់២ និង ឈ្នះ២។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Man.Utd
De Gea; Dalot, Varane, L Martinez, Malacia; Casemiro, Fred, Fernandes; Antony, Martial, Sancho
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤​:២:៣:១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Sevilla
Bono; Montiel, Bade, Gudelj, Acuna; Fernando, Rakitic; Ocampos, Torres, Lamela; En-Nesyri
​​​​ (ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤​:២:៣:១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូទាំងពីរនេះគឺ Man.Utd ៣:១ Sevilla
ប្រភព:Sportsmole & Whoscored

អត្ថបទទាក់ទង