
Marcus Rashford នឹងអវត្តមានក្នុងជំនួបជើងទី១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Europa League សម្រាប់ក្រុមបិសាចក្រហម Man. United ជាមួយ Sevilla នៅថ្ងៃសុក្រវេលាម៉ោង២រំលងអធ្រាតនាទឹកដីOld Trafford បន្ទាប់ពីរងរបួសសាច់ដុំ
ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះហស៊ុតបញ្ចូលទីបាន ២៨ គ្រាប់សម្រាប់ក្រុមរបស់លោក Erik ten Hag ក្នុងរដូវកាលនេះ និងបានរងរបួសនិងត្រូវដកចេញពេល Man.Utd ផ្តួល Everton ២ទល់និង០ Premier League លើក្រុម Everton កាលពីថ្ងៃសៅរ៍។ក្រៅពីកីឡាករឆ្នើមខាងលើ Man.Utd សង្ឃឹមថាកីឡាករខ្សែបម្រើដ៏មានគំនិតច្នៃប្រឌិត Christian Eriksen បានត្រលប់មកបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងពេលប្រកួតជាមួយ Everton និងចូលលេងជម្រើស១១នាក់ដំបូង ខណៈក្រុមរំពឹងថានឹងស្វាគមន៍ការវិលត្រលប់មកវិញរបស់ Casemiro បន្ទាប់ពីខ្សែបម្រើប្រេស៊ីលរូបនេះត្រូវបានព្យួរអស់ជាច្រើន ប្រកួត។
Man. United ដែលបានឈ្នះពាន League Cup កាលពីខែកុម្ភៈ កំពុងចង់រក្សាចំណាត់ថ្នាក់ក្រុមកំពូលទាំងបួនក្នុង Premier League និងត្រៀមជួប Brighton ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅចុងខែនេះផងដែរ។
ប្រភព:Besoccer

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]


