

ទីបំផុត!ក្លិប Al-Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត និងគ្រូបង្វឹក Rudi Garcia បានសម្រេចចែកផ្លូវគ្នាជាផ្លូវការណ៏ហើយ ក្រោយពី មានមូលហេតុសំខាន់២ចំនុចត្រូវបានលើកឡើងថាបច្ចេកទេស និង ទម្រង់នៃការដឹកនាំរបស់លោកមិនបានល្អប្រសើរ ស្របពេល ទំនាក់ទំនងជាមួយនិងតារាឆ្នើមគឺប្រធានក្រុម Cristiano Ronaldo បានធ្លាក់ចុះ។គួរបញ្ជាក់ថាបុរសសញ្ជាតិបារាំងលោក Garcia វ័យ៥៩ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹក Al-Nassr ក្នុងខែមិថុនា ឆ្នាំ ២០២២ ពោលគឺ រូបលោកបានដឹកនាំក្រុមនេះមិនទាន់បានមួយឆ្នាំស្រួលបួលផងខណៈAl-Nassr នៅមានការប្រកួតចំនួន ៧ ទៀតដែលនៅសល់ក្នុងរដូវកាលនេះ។
Rudi García បានដឹកនាំក្រុមផ្ទេរយក Cristiano Ronaldo ជាមួយនិងស្ថិតិដឹកនាំ២៤លើករួចមកហើយនៅរដូវកាលនេះ ក្នុងនោះឈ្នះ ១៧ លើក បើទោះបីជាកំពុងឈរនៅចំណាត់ថ្នាក់លេខ២ ប៉ុន្តែបានធ្លាក់ចេញពីពានរង្វាន់ Super Cup រួចទៅហើយ។លោក Garcia គឺជាអតីតគ្រូបង្វឹកដែលបានដឹកនាំ Lille ឱ្យលើកពាន Ligue ១ ក្នុងឆ្នាំ ២០១១ ដែលជាឆ្នាំដូចគ្នាដែលគាត់បានឈ្នះ Coupe de France ។រូបលោកក៏ធ្លាប់មានបទពិសោធន៏ដឹកនាំក្លឹប Marseille និង Lyon ផងដែរ។
ប្រភព:Be Soccer & Sport Brief


(អង់គ្លេស)៖ លោក Enzo Maresca ដែលជាគ្រូបង្គោលក្លឹបតោខៀវ Chelsea បានដាក់គោលដៅផ្ទេរចរចាទិញខ្សែប្រយុទ្ធស្លាបដ៏មានទេពកោសល្យគឺ Alejandro Garnacho របស់បិសាចក្រហម Manchester United សម្រាប់រដូវកាលថ្មី Premier League ២០២៥/២៦ ដើម្បីមកពង្រឹងតំបន់ស្លាប ក្រោយ Sancho ត្រឡប់មក Old Trafford វិញ ខណៈក្លឹបនៅ Napoli កំពុងតែចាប់អារម្មណ៍៕អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible


