Close
Featured-Image
Barcelona ខកខានបង្កើនគម្លាត ១៥ពិន្ទូ ក្រោយបានត្រឹមស្មើ​ Girona (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Barcelona បានបាត់បង់ឱកាសក្នុងការបង្កើនគម្លាតឈរកំពូលតារាង La Liga ចំនួន ១៥ ពិន្ទុ ខណៈដែលពួកគេមិនអាចផ្តួល​ម្ចាស់ផ្ទះ Girona បានកាលពីយប់ថ្ងៃច័ន្ទ។ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski មាន​ឱកាស​រកគ្រាប់បាល់បើក​ឆាក​ក្រោយ​ចាប់ផ្តើមបាន៤នាទីតង់់ទី១ ប៉ុន្តែបាល់បានហើរលើសំណាញ់ទី។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អ្នកចាំទី Paulo Gazzaniga របស់ Girona ក្នុងលក្ខខណ្ឌខ្ចីជើងពី Fulham បានធ្វើការសង្គ្រោះដ៏ល្អជាច្រើន រួមទាំងការស៊ុត របស់ខ្សែបបម្រើប្រេស៊ីល Raphinha ។ វា​ជា​លើក​ទី​បី​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​ដែល Barcelona បាន​ទម្លាក់​ពិន្ទុ​នៅ​ផ្ទះ។

ប៉ុន្តែទោះបីជាមានការខកចិត្តចំពោះលទ្ធផលនេះ ប៉ុន្តែលោក Xavi នៅតែមានសុទិដ្ឋិនិយមទោះបីមានគម្លាតបាន ១៣ពិន្ទុ ពីគូ​ប្រជែង Real Madrid ត្រូវ Villarreal ផ្តួលកាល​ពីថ្ងៃអាទិត្យ។
ប្រភព:BBC
វីដេអូ

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង