Close
Sponsor ads Featured-Image
PGMOL ដកបញ្ឈរជើងជំនួយការអាជ្ញាកណ្តាល Hatzidakis ដ្បិតកំពុងស៊ើបអង្កេតរឿងឲ្យកែង Robertson
ទំហំអក្សរ
តូច
ធំ

(ក្រុងឡុងដ៍)៖ គណៈគ្រប់គ្រងការប្រកួត (PGMOL) បានសម្រេចដកបញ្ឈរជើងលោក Constantine Hatzidakis ជំនួសការអាជ្ញាកណ្តាលជាបណ្តោះអាសន្ន ដ្បិតកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយ FA ករណីប្រើកែងដៃត្រូវ កីឡាករ Andy Robertson កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ នេះថា លោក Hatzidakis មានការជាប់ពាក់ព័ន្ធដែលបានប្រើកែងដៃប៉ះចំចង្ការរបស់ខ្សែការពារក្លិប Liverpool គឺកីឡាករ Andy Robertson នៅពេលតវ៉ាជាមួយគាត់នៅអំឡុងបញ្ចប់វគ្គទី១ ក្នុងប្រកួតដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ រវាង Liverpool និងកាំភ្លើងធំ Arsenal នៃកីឡដ្ឋាន Anfield។

ភ្លាមៗនោះដែរក្រោយកើតហេតុ ទាំងកីឡាករអន្តរជាតិស្កុតឡេន និងមិត្តរួមក្រុមជាច្រើនមានការខឹងសម្បារ និងរត់ទៅប្តឹងលោកអាជ្ញាកណ្តាលក្នុងទីលាន Paul Tierney ទៀតផង។

PGMOL (Professional Game Match Officials Limited) បានចេញសេចក្តីថ្លែងការណ៍ថា «លោក Constantine Hatzidakis នឹងពុំមានភារកិច្ចក្នុងកម្មវិធីប្រកួតណាមួយទៀតឡើយ នៅអំឡុងពេល FA កំពុងស៊ើបអង្កេតនេះ»។

ដូចគ្នានោះដែរលោក Chris Sutton អតីតខ្សែប្រយុទ្ធក្លិប Blackburn Rovers ក៏បានថ្លែងប្រាប់ BBC កាលពីថ្ងៃអាទិត្យផងថា លោក Hatzidakis នឹងត្រូវដាក់ពិន័យមិនខាន ជាមួយនឹងការដកបញ្ឈរជើងច្រើនប្រកួតទៀតដែរ»៕

អត្ថបទកំពុងចាប់អារម្មណ៍៖
អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne
featured image

(បរទេស)៖ ខ្សែបម្រើកណ្តាល Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Kevin de Bruyne នៅក្លឹបពពកស Napoli ដែលនឹងត្រូវលេងការពារជើងឯក Serie A រដូវកាលថ្មីនេះ។ កីឡាករសញ្ជាតិស្កុតឡេន វ័យ២៨ឆ្នាំ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ បិសាចក្រហម Manchester United ស្របពេល De Bruyne លេងឱ្យមេឃខៀវ Manchester City ។អត្ថបទកំពុងចាប់អារម្មណ៍៖ ចឹងបានចាញ់! គ្រូបង្វឹក Real Madrid ឆ្លើយតបជុំវិញដាក់កីឡាករឆ្នើមរូបនេះបម្រុង(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង Pre-Season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ និងប្រកបដោយគុណភាពនៅលើទីលាន ដែលប្រពៃណាស់សម្រាប់ពួកយើងដែលមានគាត់មករួមក្រុម។ វាពិតជាអស្ចារ្យមែនទែន»៕ […]

ចុចអានបន្ត
អត្ថបទទាក់ទង