

(ក្រុងឡុងដ៍)៖ គណៈគ្រប់គ្រងការប្រកួត (PGMOL) បានសម្រេចដកបញ្ឈរជើងលោក Constantine Hatzidakis ជំនួសការអាជ្ញាកណ្តាលជាបណ្តោះអាសន្ន ដ្បិតកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយ FA ករណីប្រើកែងដៃត្រូវ កីឡាករ Andy Robertson កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ នេះថា លោក Hatzidakis មានការជាប់ពាក់ព័ន្ធដែលបានប្រើកែងដៃប៉ះចំចង្ការរបស់ខ្សែការពារក្លិប Liverpool គឺកីឡាករ Andy Robertson នៅពេលតវ៉ាជាមួយគាត់នៅអំឡុងបញ្ចប់វគ្គទី១ ក្នុងប្រកួតដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ រវាង Liverpool និងកាំភ្លើងធំ Arsenal នៃកីឡដ្ឋាន Anfield។
ភ្លាមៗនោះដែរក្រោយកើតហេតុ ទាំងកីឡាករអន្តរជាតិស្កុតឡេន និងមិត្តរួមក្រុមជាច្រើនមានការខឹងសម្បារ និងរត់ទៅប្តឹងលោកអាជ្ញាកណ្តាលក្នុងទីលាន Paul Tierney ទៀតផង។
PGMOL (Professional Game Match Officials Limited) បានចេញសេចក្តីថ្លែងការណ៍ថា «លោក Constantine Hatzidakis នឹងពុំមានភារកិច្ចក្នុងកម្មវិធីប្រកួតណាមួយទៀតឡើយ នៅអំឡុងពេល FA កំពុងស៊ើបអង្កេតនេះ»។
ដូចគ្នានោះដែរលោក Chris Sutton អតីតខ្សែប្រយុទ្ធក្លិប Blackburn Rovers ក៏បានថ្លែងប្រាប់ BBC កាលពីថ្ងៃអាទិត្យផងថា លោក Hatzidakis នឹងត្រូវដាក់ពិន័យមិនខាន ជាមួយនឹងការដកបញ្ឈរជើងច្រើនប្រកួតទៀតដែរ»៕

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]
