Close
Sponsor ads Featured-Image
Barcelona ត្រៀមបញ្ចេញលក់កីឡាករ៣រូបដើម្បីពង្រឹងតំបន់ប្រយុទ្ធឡើងវិញ
ទំហំអក្សរ
តូច
ធំ

Barcelona មានបំណង់ចង់បញ្ចេញលក់កីឡាករ Ansu Fati, Ferran Torres និង Raphinha ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេយោងគេហទំព័រ Sport បានចុះផ្សាយថាៈ ក្រុមប្រឹក្សាភិបាលក្លឹបយក្សកាតាឡាន់បានបង្ហាញការចាប់អារម្មណ៍លើកីឡាករទី១ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Vitor Roque របស់ក្លឹប Paranaenseនៅលីកកំពូលប្រេស៊ីល និងទី២កីឡាករអន្តរជាតិបែលហ្សិក Yannick Carrasco របស់ក្លឹប At.Madrid និងទី៣គឺ អតីតខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បច្ចុប្បន្នកំពុងលេងអោយ Chelsea។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Xavi Hernandez ក៏មានបំណងដាក់បញ្ចូលកីឡាករយុវជនវ័យ២១ឆ្នាំ Abde Ezzalzouli ដែលកំពុងលេងខ្ចីជើងនៅ Osasuna នឹងត្រលប់ទៅក្លឹប Catalan នៅចុងបញ្ចប់នៃរដូវកាលនេះ។ទន្ទឹមនឹងនេះដែរ Yannick Carrasco មានបញ្ហាជាមួយ Atletico Madrid ក៏ចង់ចាកចេញពីក្លឹប​នៅចុង​បញ្ចប់នៃរដូវកាលនេះ។ ព្រមជាមួយគ្នានោះដែរខ្សែប្រយុទ្ធអន្តរជាតិហ្គាបុង Aubameyang ក៏បើកចំហរឪកាសចូលរួមជាមួយក្លឹប Barcelona ដោយ​គ្មានតម្លៃខ្លួនដើម្បីជំនួសតំណែង Robert Lewandowski។
ប្រភព:Be Soccer

ads

អត្ថបទទាក់ទង