Close
Featured-Image
ជិតចប់រដូវកាល Arsenal បែរមកលេងស្មើជាមួយ Liverpool និងនាំមុន Man City ត្រឹម ៦ពិន្ទុ
ទំហំអក្សរ
តូច
ធំ

(ឡុងដ៏)៖ នៅសល់ត្រឹម ៨ប្រកួតត្រូវបញ្ចប់លីគអង់គ្លេស Premier League ដែលមានក្រុម Arsenal កំពុងនាំមុនកំពូលតារាងចំណាត់ថ្នាក់ ខណៈប្រកួតសប្តាហ៍ទី៣០ ក្រុមដឹកនាំដោយលោក Mikel Arteta លេងស្មើ ២-២ ជាមយយក្រុម Liverpool ធ្វើឲ្យពួកគេបែរមកមានគម្លាតត្រឹម ៦ពិន្ទុ នាំមុខក្រុម Manchester City នាមជាគូប្រជែងតំណែងជើងឯក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal នៅសល់ត្រឹម ៨ប្រកួត ហើយកំពុងមាន ៧៣ពិន្ទុបណ្តោះអាសន្ន, ខណៈគូប្រជែង Manchester City កំពុងប្រដេញតាមពីក្រោយដោយរកបាន ៦៧ពិន្ទុ ក្រោយលេងឈ្នះ Southampton ៤-១ ដែលធ្វើឲ្យក្រុមដឹកនាំដោយលោក Pap Guardiola កាន់តែមានក្តីសង្ឃឹមមកវិញនៃការអាចមានឱកាសដណ្តើមពានរក្សាតំណែងជើងឯករបស់ពួកគេ។

គូសបញ្ជាក់ផងថា ក្លិបកាំភ្លើងធំ Arsenal បានលើកពាន PL ចុងក្រោយនៅរដូវកាល២០០៣-០៤ ខណៈ ៨ប្រកួតដែលនៅសល់របស់ពួកគេត្រូវជួបខាងមុខនេះមានក្រុម West Ham United, Southampton, Manchester City, Chelsea, Newcastle United, Brighton & Hove Albion, Nottingham Forest នឹងក្រុម Wolves៕

អត្ថបទទាក់ទង