
ក្រុមនាំមុខតារាង Barcelona បានបញ្ចេញឈ្មោះកីឡាករទាំង២២នាក់ត្រៀមធ្វើការប្រកួតជាមួយGirona នៅសប្តាហ៏ ទី២៨នេះ នៅថ្ងៃអង្គារទី៦ មេសា ២០២៣ ខណៈក្លឹបយក្សកាតាឡាន់មានបំណងចង់បង្កើនគម្លាត១៥ពិន្ទុពីក្រុម Real Madrid ក្រោយក្រុមលោក Carlo Ancelloti ប្រកួតចាញ់ Villareal ក្នុងលទ្ធផល ៣ទល់និង២កាលពីថ្ងៃសៅរ៏។
ទោះយ៉ាងណាក្រុមលោក Xavi បន្តអវត្តមានកីឡាករឆ្នើម៣នាក់ដូចជា ខ្សែបម្រើ Frenkie de Jong និង Pedri ព្រមទាំង ខ្សែការពារ Andreas Christensen និងខ្សែប្រយុទ្ធ Ousmane Dembele ដោយសាររបួស។
កីឡាករទាំង២២នាក់រួមមានៈ
អ្នកចាំទី៖ Marc-Andre ter Stegen, Inaki Pena, Arnau Tenas ។
ខ្សែការពារ៖ Jordi Alba, Marcos Alonso, Eric Garcia, Alejandro Balde, Jules Kounde, Ronald Araujo ។
ខ្សែបម្រើ៖ Sergio Busquets, Gavi, Pablo Torre, Franck Kessie, Marc Casado, Aleix Garrido, Sergi Roberto ។ខ្សែប្រយុទ្ធ៖ Ansu Fati, Raphinha, Robert Lewandowski, Ferran Torres, Angel Alarcon, Estanis Pedrola ។
ប្រភព: Tribuna

(អេស៉្បាញ)៖ នៅក្នុងជំនួបការប្រកួតយប់មិញ ខ្សែបម្រើឆ្នើម Federico Valverde បានទាត់បាល់បញ្ចូលទីបានយ៉ាងអស្ចារ្យនៅនាទីទី៩០+៣ ជួយឲ្យក្រុមអធិរាជស Real Madrid យកបាន៣ពិន្ទុពេញ ក្រោយផ្តួលក្រុម Athletic Club ១ទល់០ នៅកីឡដ្ឋាន Santiago Bernabeu ខណៈតាមពីក្រោយក្រុមគូប្រជែង Barcelona នៅ Laliga ៤ពិន្ទុ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal លុត Ipswich Town ៤គ្រាប់ ទុកជាការគម្រាមដល់ PSG នៅវគ្គ៤ក្រុមចុងក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូខាងក្រោម៖ This angle of Fede Valverde’s goal is insane. pic.twitter.com/TZ642UXeoZ — TC (@totalcristiano) April 20, 2025



