Close
Sponsor ads Featured-Image
Cristiano Ronaldo បង្ហើបឈ្មោះគ្រូបង្វឹកដែលខ្លួនចូលចិត្តរួមការងារជាមួយបំផុត (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកល្បីល្បាញបំផុតមានដូចជា Sir Alex Ferguson និង Zenedine Zidane ដែលធ្លាប់ឈ្នះពាន Champion League ៣សម័យកាលជាប់ៗគ្នា ។ ទោះយ៉ាងណា Cristiano Ronaldo បានបង្ហើបប្រាប់​ថា​ក្នុងអំឡុងអាជីពដ៏អស្ចារ្យរបស់គាត់ចន្លោះឆ្នាំ២០១០-២០២១៣ គឺរូបលោកចូលចិត្តលេងក្រោមការដឹកនាំរបស់លោក Jose Mourinho ជាទីបំផុតទៅវិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

នៅឡើយតែពាន World Cup ម្ចាស់ពានបាល់មាស ៥សម័យបានឈ្នះពានច្រើនបំផុតជាមួយក្លឹប និង ជម្រើសជាតិ​ពោលគឺចាប់តាំងពីបង្ហាញខ្លួនដំបូងអោយក្លឹប Man.Utd ក្នុងឆ្នាំ ២០០៣ ។ចំណាយពេលនៅលីកកំពូលអង់គ្លេស៦ឆ្នាំ​ Ronaldo បានសម្រេចផ្លាស់ទៅ Real Madrid ក្នុងឆ្នាំ​២០០៩ និង បន្តអាជីពជាមួយ Juventus នៅឆ្នាំ ២០១៨ មុនពេលផ្លាស់មក Man.Utd វិញក្នុងឆ្នាំ២០២១ និងចូលរួមជាមួយ Al- Nassr ក្នុងឆ្នាំ ២០២៣។

រយៈកាលជិត២ទសវត្សកន្លងហើយបើទោះបីធ្លាប់លេងក្រោមការដឹកនាំរបស់កំពូលគ្រូបង្វឹកសញ្ជាតិស្កុតឡេន Sir Alex ធ្លាប់ជួយអោយរូបគេមានភាពល្បីល្បាញ និង ​ដោយរកបានគ្រាប់បាល់ ១១៨ គ្រាប់ និង Assist ៦៣ដងយ៉ាងណាម៉ិញ Ronaldo ថាមិនមែនជាគ្រូតា ទេ ប៉ុន្តែតារាឆ្នើមក្រុម Al-Nassr បានបង្ហើបប្រាប់មូលហេតុ យ៉ាង​ដូច្នេះ​ថាៈ ខ្ញុំតែងតែចាត់ទុកគ្រូ​បង្វឹកខ្ញុំធ្លាប់ឆ្លងកាត់កន្លងមកជាកំពូលគ្រូបង្វឹកប៉ុន្តែសម្រាប់លោក Jose Mourinho គាត់គិតគូជាអ្នកគិតគូ និង វិភាគការប្រកួត និយាយជារួមអ្វីៗគ្រប់យ៉ាងគាត់លម្អិត និង ម៉ត់ចត់បំផុត មុនការប្រកួតចាប់ផ្តើម​ជាមួយ និង ការលើកទឹកចិត្តកីឡាករក្នុងក្រុម។
ប្រភព:Sportskeeda

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ)
featured image

(USA)៖ ក្លឹបមកពីលីគប្រេស៊ីល Fluminense បានធ្វើឲ្យក្រុម Inter Milan មានការភ្ញាក់ផ្អើលជាមួយនឹងការផ្តួលពួកគេនូវជ័យជម្នះ ២:០ ដើម្បីឈានទៅលេងវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដែល Inter Milan នឹងត្រូវប៉ះតទល់នឹងក្លឹប Al Hilal ៕អត្ថបទកំពុងចាប់អារម្មណ៍៖ តោះមកស្គាល់កីឡាករ ១០រូប កំពុងសំងំកើបប្រាក់មហាសាលនៅ Saudi Pro League (មាន១០វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

ចុចអានបន្ត
អត្ថបទទាក់ទង