Close
Sponsor ads Featured-Image
Barcelona កំពុងតាមប្រម៉ាញ់ខ្សែការពារឆ្នើមវ័យក្មេងហូឡង់ពី Leverkusen (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Barcelona គឺជាក្លឹបមួយក្នុងចំណោមក្លឹបធំៗដែលបានជួបផ្ទាល់ជាមួយតំណាងខ្សែការពារស្លាបស្តាំ Jeremie Frimpong របស់ Bayer Leverkusen យោងតាមការអះអាងរបស់អ្នកជំនាញផ្នែកផ្ទេរកីឡាករដ៏ល្បីល្បាញ​សញ្ជាតិ​អ៊ីតាលី​ ​​Fabrizio Romano បានអះអាង។ លោក Xavi ជឿជាក់ថា Frimpong និងអភិវឌ្ឍសមត្ថភាពកាន់តែល្អប្រសើរ ជាមួយ ទម្រង់លេង ៣-៤-៣ ដែល Barcelona ចូលចិត្តយកមកប្រើ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រៅពីក្លឹបយក្សកាតាឡាន់ខាងលើក្រុម Bayern Munich និង Manchester United ក៏​កំពុងតាមានយ៉ាងយកចិត្តទុកដាក់ លើ កីឡាករអន្តរជាតិ​ហូឡង់​វ័យ​២២​ឆ្នាំរូបនេះផង​ដែរ។ ផ្ទូយទៅវិញ Barcalona អាចប្រឈមឧបសគ្គ​ប្រជែង​​នាំយកកីឡាករ​ដែល​ពីមុនត្រូវប៉ាន់ប្រមាណមានតម្លៃប្រមាណ៣០លានយូរ៉ូ ព្រោះតែបញ្ហាច្បាប់ហិរញ្ញវត្តុ Financial Fair Play។ Frimpong ជា​កីឡាករដ៏មានទេពកោសល្យ បើទោះបីជាលេងក្នុងនាមខ្សែការពារ ប៉ុន្តែរូបគេធ្វើបានយ៉ាងល្អដោយស៊ុត​បញ្ចូល​ទី​បាន ៨ គ្រាប់ និង Assist ៩ ដងហើយ​ក្នុងការបង្ហាញខ្លួនសរុប៣៦ប្រកួត​ក្នុង​រដូវ​កាល​នេះ។
ប្រភព: Tribuna
វីដេអូ:

ads

អត្ថបទទាក់ទង